1នេះគឺជាដំណើរលើទីបីហើយដែលមករកបងប្អូន។ «គ្រប់ទាំងការចោតប្រកាន់ត្រូវធ្វើឡើង តាមរយៈសាក្សីពីរទៅបីនាក់»។
2ខ្ញុំបាននិយាយរួចហើយទៅអ្នកទាំងនោះដែលបានធ្វើបាបពីមុន ហនិងអ្នកផ្សេងទៀតនៅក្នុងដំណើរលើកទីពីររបស់ខ្ញុំ ហើយលើកនេះ ខ្ញុំសូមនិយាយម្តងទៀត ពេលខ្ញុំមកម្តងទៀតនោះខ្ញុំនឹងមិនអត់ឱនពួកគេទេ។
3ខ្ញុំប្រាប់ការទាំងនេះដល់បងប្អូនដោយសារតែបងប្អូនស្វែងរកភស្តុតាងដែលថា ព្រះគ្រិស្តមានបន្ទូលតាមខ្ញុំ។ ព្រះអង្គមិនខ្សោយនៅចំពោះបងប្អូនទេ។ ផ្ទុយទៅវិញ ព្រះអង្គពេញដោយព្រះចេស្តានៅក្នុងបងប្អូន។
4ដ្បិត ព្រះអង្គត្រូវគេឆ្កាងដោយសារភាពកម្សោយ ប៉ុន្តែ ព្រះអង្គមានព្រះជ្មនរស់ដោយព្រះចេស្តារបស់ព្រះជាម្ចាស់។ ដ្បិត ពួកយើងក៏ខ្សោយនៅក្នុងព្រះអង្គដែរ ប៉ុន្តែ យើងនឹងរស់ជាមួយព្រះអង្គ តាមរយៈព្រះចេស្តារបស់ព្រះជាម្ចាស់ក្នុងចំណោមយើងដែរ។
5ចូរពិនិត្យខ្លួនរបស់បងប្អូនឡើងវិញ ដើម្បីឲ្យដឹងថាបងប្អូននៅក្នុងជំនឿ។ ចូរល្បងលមើលខ្លួនឯងចុះ។ តើបងប្អូនមិនដឹងទេថា ព្រះយេស៊ូគ្រិស្ដគង់នៅក្នុងបងប្អូនទាំងអស់គ្នា? លើកលែងតែបងប្អូនមិនបានជាប់ក្នុងការល្បងលរបស់ព្រះអង្គ។
6ហើយខ្ញុំជឿជាក់ថា បងប្អូនដឹងហើយថាគឺពួកយើងមិនបានធ្លាក់ពីការល្បងលនោះទេ។
7ពេលយើងបានអធិស្ឋានទៅព្រះជាម្ចាស់ សូមកុំឲ្យបងប្អូនធ្វើអ្វីដែលខុសឡើយ។ ខ្ញុំមិនបានអធិស្ឋាន សូមឲ្យជាប់ការល្បងលឡើយ។ ផ្ទុយទៅវិញ ខ្ញុំអធិស្ឋានសូមឲ្យបងប្អូនធ្វើអ្វីដែលត្រឹមត្រូវ ទោះបីជាយើងមើលទៅឃើញថាដូចជាធ្លាក់ការល្បងលក៏ដោយ។
8ដ្បិត យើងមិនអាចធើ្វទាស់ទៅនឹងសេចក្តីពិតនោះទេ តែត្រូវធ្វើអ្វីដែលជាសេចក្តីពិតវិញ។
9ដ្បិត យើងរីករាយពេលដែលពួកយើងខ្សោយ ហើយបងប្អូនខ្លាំងវិញ។ ពួកយើងក៏អធិស្ឋានឲ្យបងប្អូនបានជោគជ័យដែរ។
10ខ្ញុំសរសេរសំបុត្រនេះ គឺនៅពេលដែលខ្ញុំនៅឆ្ងាយពីបងប្អូន ដើម្បីពេលមកដល់បងប្អូន កុំឲ្យខ្ញុំប្រព្រឹត្ដចំពោះបងប្អូន ដោយតឹងរ៉ឹងទៅតាមសិទ្ធិអំណាចដែលព្រះអម្ចាស់បានប្រទានឲ្យខ្ញុំសម្រាប់ការស្អាងចិត្ដ គឺមិនមែនបំផ្លាញបងប្អូនទេ។
11ជាទីបញ្ចប់ បងប្អូនអើយ! ចូរធ្វើការស្តារឡើងវិញ ចូរទទួលការលើកទឹកចិត្ដ ចូរមានគំនិតតែមួយ ចូររស់នៅដោយសុខសាន្តចុះ។ ហើយព្រះជាម្ចាស់នៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត នឹងគង់នៅជាមួយបងប្អូនទាំងអស់គ្នា។
12ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយការថើបបរិសុទ្ធចុះ។
13ពួកបងប្អូនអ្នកជឿទាំងអស់ ក៏ជម្រាបសួរមកបងប្អូនដែរ។
14សូមឲ្យព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដ និងសេចក្ដីស្រឡាញ់នៃព្រះជាម្ចាស់ និងព្រមទាំងសេចក្ដីប្រកបក្នុងព្រះវិញ្ញាណបរិសុទ្ធ គង់នៅជាមួយបងប្អូនទាំងអស់គ្នា។