ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រទី ២ 27

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌បាទ​យ៉ូថាមមានព្រះជន្មាយុ ២៥ ព្រះវស្សានៅពេលដែលស្តេចចាប់ផ្ដើមសោយរាជ្យ។ ស្តេចសោយរាជ្យបានដប់ប្រាំមួយព្រះវស្សានៅក្រុងយេរូសាឡិម។ មាតាទ្រង់មានព្រះនាមយេរូ‌សា ជាកូនស្រីរបស់លោកសាដុក។
2ស្តេចបានធ្វើអ្វីៗដែលគាប់ព្រះហប្ញទ័យព្រះអម្ចាស់ដោយយកតម្រាប់តាមព្រះបាទអូសៀស ជាបិតា។ ស្តេចព្យាយាមមិនចូលទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ទេ។ ប៉ុន្តែ ប្រជាជននៅតែមានអាកប្បកិរិយាអាក្រក់។
3ស្តេចបានសង់ខ្លោងទ្វារខាងលើនៃព្រះដំណាក់របស់ព្រះអម្ចាស់ហើយសង់នៅលើភ្នំអូផែល។
4លើសពីនេះ ស្តេចបានសង់ក្រុងនានានៅលើភ្នំនៃស្រុកយូដា និងសង់ព្រះដំណាក់នឹង ប៉មនៅក្នុងព្រៃផង។
5ស្តេចបានច្បាំងនឹងស្តេចជនជាតិអាំម៉ូន ហើយបានវាយឈ្នះពួកគេ។ នៅឆ្នាំដដែលនោះប្រជាជនអាំម៉ូន បានថ្វាយប្រាក់បួនតោនកន្លះ នឹងស្រូវសាលីមួយម៉ឺនរង្វាល់ ម៉្សៅមួយម៉ឺនរង្វាល់។ ប្រជាជន​អាំម៉ូន​បានថ្វាយសួយសារអាកដល់ស្តេចនៅឆ្នាំទីពីរ និងទីបី នៅចំនួនដដែល។
6ព្រះបាទយ៉ូថាមកាន់តែមានអំណាចខ្លាំងឡើងៗពីព្រោះស្តេចបានដើរតាមមាគា៌ដ៏ត្រឹមត្រូវចំពោះព្រះភក្ត្រព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា។
7រាជកិច្ច និងបញ្ហាផ្សេងទៀតទាក់ទងនឹងព្រះបាទយ៉ូថាម សង្គ្រាម និងមាគា៌របស់ស្តេចទាំងអស់ត្រូវបានកត់ទុកក្នុងសៀវភៅរបស់ស្ដេចស្រុកអ៊ីស្រាអែល និងស្រុកយូដា។
8ព្រះករុណាមានជន្មាយុម្ភៃប្រាំព្រះវស្សា នៅពេលដែលស្តេចបានចាប់ផ្ដើមសោយរាជ្យ។ ស្តេចសោយរាជ្យបានដប់ប្រាំមួយព្រះវស្សានៅក្រុងយេរូសាឡិម។
9ព្រះបាទយ៉ូថាមបានផ្ទំលក់ជាមួយបុព្វបុរសរបស់ព្រះករុណាហើយគេបញ្ចុះសពស្តេចនៅក្រុងព្រះបាទដាវីឌ។ ព្រះបាទអេហាសជាបុត្របានឡើងសោយរាជ្យជំនួស។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។