1ចូរឲ្យអ្នកដែលស្ថិតនៅក្រោមនឹមនៃទាសករ ត្រូវគោរពម្ចាស់របស់ខ្លួន ឲ្យស័ក្តិសមនឹងកិត្តិយសផង។ ពួកគេត្រូវតែធ្វើបែបនេះ ដើម្បីកុំឲ្យព្រះនាមព្រះអង្គម្ចាស់ និងសេចក្តីបង្រៀនរបស់ព្រះអង្គត្រូវបានគេប្រមាថឡើយ។
2ទាសករណាដែលមានចៅហ្វាយជាអ្នកជឿ កុំមានចិត្តមើលងាយលើគាត់អី ព្រោះគាត់គឺជាបងប្អូនទេ។ ប៉ុន្តែ ពួកគេត្រូវតែបម្រើចៅហ្វាយរបស់ពួកគាត់ឲ្យអស់ពីចិត្ត។ ចំពោះចៅហ្វាយដែលមានអ្នកបម្រើជួយបម្រើការងារ ជាអ្នកជឿ និងមានសេចក្តីស្រឡាញ់។ ចូរបង្រៀន ហើយប្រកាសអំពីការទាំងនេះចុះ។
3ប្រសិនបើ អ្នកណាម្នាក់បង្រៀនតាមរបៀបផ្សេង ហើយមិនស្របតាមជំនឿដែលត្រឹមត្រូវ នោះគឺជាព្រះបន្ទូលរបស់ព្រះយេស៊ូគ្រិស្តជាព្រះជាម្ចាស់នៃយើង។ ប្រសិនបើ ពួកគេមិនយល់ស្របតាមសេចក្តីបង្រៀនដែលត្រឹមត្រូវ តាមសេចក្តីគោរពប្រតិបត្តិរបស់ព្រះជាម្ចាស់ទេ។
4អ្នកនោះមានសេចក្តីអំនួត ហើយគ្មានដឹងអ្វីសោះ។ គាត់គិតតែជជែកយកឈ្នះ ដេញដោលអំពីន័យរបស់ពាក្យ។ ពាក្យទាំងនោះធ្វើឲ្យមានការឈ្នានីស ការវិវាទ សេចក្តីប្រមាថ និងសេចក្តីមន្ទិលសង្ស័យដ៏អាក្រក់
5ព្រមទាំងនាំឲ្យមានជម្លោះឥតប្រយោជន៍រវាងមនុស្ស ដែលមានគំនិតគ្មានគុណធម៌។ ពួកគេបានបែរចេញពីសេចក្តីពិត។ ដោយពួកគេគិតថាការគោរពប្រតិបត្តិព្រះជាម្ចាសផ្លូនាំឲ្យក្លាយជាអ្នកមាន។
6ចំណែកឯ ការគោរពប្រតិបត្តិដល់ព្រះជាម្ចាស់ដោយស្កប់ចិត្ត ជាកម្រៃដ៏វិសេសអស្ចារ្យ។
7ដ្បិតពួកយើងមិនបាននាំយកអ្វីមកលើលោកីយ៍ទេ។ ពិតណាស់ពួកយើងក៏មិនអាចយកអ្វីចេញបានដែរ។
8ផ្ទុយទៅវិញ ចូរឲ្យយើងមានចិត្តស្កប់ជាមួយអាហារ និងសម្លៀកបំពាក់ដែលយើងមានចុះ។
9ចំណែកឯ អ្នកដែលចង់ក្លាយជាអ្នកមានទ្រព្យ នោះនឹងធ្លាក់ទៅក្នុងសេចក្តីល្បួង និងអន្ទាក់។ ពួកគេនិងធ្លាក់ទៅក្នុងសេចក្តីល្ងីល្ងឺជាច្រើន ហើយមានសេចក្តីអន្តរាយ ព្រមទាំងធ្លាក់ក្នុងអ្វីដែលធ្វើឲ្យមនុស្សមានក្តីវិនាស និងត្រូវបំផ្លាញ។
10ដ្បិត ការដែលស្រឡាញ់ប្រាក់គឺជាឬសគល់នៃសេចក្តីអាក្រក់គ្រប់បែបយ៉ាង។ មានមនុស្សខ្លះ ដែលប្រាថ្នាចង់បានវា ហើយនាំឲ្យឃ្លាតឆ្ងាយពីជំនឿ ហើយចាក់ទម្លុះខ្លួនឯងជាមួយសេចក្តីសោកសៅជាច្រើន។
11ប៉ុន្តែ បងប្អូនវិញ ឱអ្នកសំណប់របស់ព្រះជាម្ចាស់អើយ ចូរឲ្យអ្នកចាកចេញពីសេចក្តីទាំងអស់នោះ ហើយស្វែងរកសេចក្តីសុចរិត ការគោរពប្រតិបត្តិដល់ព្រះជាម្ចាស់ ជំនឿ សេចក្តីស្រឡាញ់ ការអំណត់ និងសេចក្តីសុភាពវិញ។
12ចូរតយុទ្ធដ៏ល្អបំផុតជាមួយសេចក្តីជំនឿ។ ចូរឈោងចាប់នូវជីវិតអស់កល្បជានិច្ច ដែលបានត្រាស់ហៅអ្នកមកទទួល។ វាគឺជាអ្វីដែលអ្នកបានឲ្យបន្ទាល់នៅមុខសាក្សីជាច្រើនដើម្បីដឹងពីអ្វីដែលល្អ។
13ខ្ញុំសូមផ្តាំផ្ញើអ្នកនៅចំពោះព្រះជាម្ចាស់ ដែលព្រះអង្គប្រទានអ្វីៗទាំងអស់ឲ្យមានជីវិត ហើយនៅចំពោះព្រះគ្រិស្តយេស៊ូ ដែលព្រះមានព្រះបន្ទូលពីសេចក្តីពិតទៅលោកប៉ុនទាស ពីឡាត់ថា៖
14សូមរក្សាតាមបទបញ្ជាឲ្យខ្ចាប់ខ្ជួន ដែលគ្មានកន្លែងបន្ទោសបាន រហូតដល់ព្រះអម្ចាស់យេស៊ូគ្រិស្តយាងមក។
15ព្រះជាម្ចាស់នឹងបើកសម្តែងឲ្យឃើញព្រះកាយរបស់ព្រះអង្គ នៅពេលកំណត់មកដល់ គឺព្រះជាម្ចាស់តែមួយព្រះអង្គដ៏មានពរ មានអំណាចតែមួយ ជាស្តេចលើអស់ទាំងស្តេច ហើយជាព្រះអម្ចាស់ ដែលគ្រប់គ្រងលើច្បាប់ទាំងអស់។
16មានតែព្រះអង្គមួយប៉ុណ្ណោះដែលមិនចេះសុគត ហើយគង់នៅក្នុងពន្លឺដែលមិនអាចចូលជិតបាន។ គ្មាននរណាអាចមើលឃើញព្រះអង្គ ឬមិនអាចមើលឃើញព្រះអង្គឡើយ។ សូមព្រះនាមព្រះអង្គបានល្បីឡើង ហើយមានព្រះចេស្តាស្ថិតនៅអស់កល្បជានិច្ច អាម៉ែន។
17ចូរប្រាប់ដល់ពួកអ្នកមានទ្រព្យនៅលើលោកិយ៍នេះ កុំឲ្យមានសេចក្តីអំនួតពេក និងកុំសង្ឃឹមនឹងទ្រព្យសម្បត្តិដែលមិនទៀងទាត់នោះឡើយ។ ប៉ុន្តែ ពួកគេត្រូវមានសេចក្តីសង្ឃឹមលើព្រះជាម្ចាស់វិញ។ ព្រះអង្គប្រទានមកដល់យើងនូវទ្រព្យសម្បត្តិដ៏ពិត ដើម្បីឲ្យយើងមានសេចក្តីអំណរ។
18ចូរប្រាប់ពួកគេឲ្យធ្វើការល្អ ក្លាយជាអ្នកមានទ្រព្យដោយសារការធ្វើអំពើល្អ មានចិត្តសប្បុរស ហើយប្រុងប្រៀបនិងចែករំលែកផង។
19ក្នុងរបៀបនេះ ពួកគេនឹងប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួនឯង ដើម្បីធ្វើជាគោលសម្រាប់ថ្ងៃក្រោយ ដូច្នេះហើយពួកគេនឹងទទួលបានជីវិតពិតអស់កល្បជានិច្ច។
20លោកធីម៉ូថេអើយ ចូរការពារអ្វីដែលបានផ្ញើទុកនឹងអ្នក។ ចូរចៀសចេញអំពីការនិយាយសម្តីឥតប្រយោជន៍ និងពាក្យសម្តីដែលមិនពិតដែលច្រឡំ ហៅថាចំណេះដឹងផង។
21មានមនុស្សខ្លះប្រកាន់ចំពោះការទាំងនោះ ហើយពួកគេបានភ្លេចពីក្តីជំនឿ។ សូមព្រះគុណមាននៅជាមួយអ្នករាល់គ្នា។