1ឥឡូវនេះ ទាក់ទងនឹងពេលវេលា និងពេលកំណត់នោះ បងប្អូនអើយ អ្នកមិនចាំបាច់ត្រូវការសំបុត្រអ្វីពីនរណា មកអ្នករាល់គ្នាទៀតឡើយ។
2ដ្បិត អ្នករាល់គ្នាបានដឹងយ៉ាងច្បាស់ហើយថា ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដល់ដូចជាចោរនៅពេលយប់។
3នៅពេលដែលពួកគេនិយាយពី «សន្តិភាព និងសុវត្ថិភាព» ដូច្នេះ មហន្តរាយនឹងធ្លាក់មកលើពួកគេដែរ។ វាប្រៀបដូចជាការឈឺពោះរបស់ស្រីមានផ្ទៃពោះនៅពេលសម្រាលកូន។ ពួកគេគ្មានផ្លូវអាចគេចវេសបានទេ។
4ប៉ុន្តែ ឯបងប្អូនវិញ គឺមិនស្ថិតនៅក្នុងទីងងឹតទេ ដូច្នេះ ថ្ងៃនោះមិនអាចយកឈ្នះអ្នករាល់គ្នាដូចជាចោរឡើយ។
5ដ្បិតអ្នករាល់គ្នាគឺជាបុត្រនៃពន្លឺ ហើយក៏ជាបុត្រនៃពេលថ្ងៃដែរ។ យើងមិនមែនជាបុត្រនៃពេលយប់ ឬងងឹតនោះទេ។
6ដូច្នេះ យើងមិនត្រូវគេងលក់ដូចមនុស្សផ្សេងទៀតដែរ។ ផ្ទុយទៅវិញ ចូរយើងចាំយាម ហើយមានចិត្តម៉ឺងម៉ាត់។
7ដ្បិតអស់អ្នកដែលគេងលក់ គេគេងលក់នៅពេលយប់មែន ហើយអស់អ្នកដែលស្រវឹងក៏គេស្រវឹងនៅពេលយប់ដែរ។
8ប៉ុន្តែ ដោយព្រោះយើងជាកម្មសិទ្ធិនៃពន្លឺ យើងត្រូវតែរក្សាចិត្តម៉ឺងម៉ាត់ ហើយបំពាក់ជំនឿ និងសេចក្តីស្រឡាញ់ទុកដូចជាប្រដាប់បាំងដើមទ្រូង ហើយពាក់មួកនៃសេចក្តីសង្គ្រោះសម្រាប់អនាគតរបស់យើង។
9ដ្បិត ព្រះជាម្ចាស់មិនបានតម្រូវយើងសម្រាប់សេចក្តីក្រោធឡើយ ប៉ុន្តែ ដើម្បីទទួលសេចក្តីសង្គ្រោះតាមរយៈព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើងវិញ។
10គឺព្រះអង្គហើយដែលសុគតសម្រាប់យើង ទោះបើ យើងដេកលក់ ឬភ្ញាក់ឡើងក្តី យើងអាចរស់នៅជាមួយព្រះអង្គ។
11ដូច្នេះហើយ ចូរកម្លាចិត្តគ្នាទៅវិញទៅមក ហើយស្អាងគ្នាទៅវិញទៅមក ដូចដែលខ្ញុំធ្លាប់បានធ្វើរួចមកហើយ។
12បងប្អូនអើយ យើងសូមឲ្យអ្នករាល់គ្នា ទទួលស្គាល់ ថាតើអ្នកណាបានធ្វើការនៅក្នុងចំណោមបងប្អូន ហើយអ្នកណាដែលមើលថែបងប្អូននៅក្នុងព្រះអម្ចាស់ ហើយអ្នកណាគ្រប់គ្រងបងប្អូន។
13យើងក៏សូមបងប្អូនផងដែរ ទាក់ទងនឹងពួកអ្នកដែលមានសេចក្តីស្រឡាញ់ដ៏លើសលប់ ដោយព្រោះការងាររបស់ពួកគេ។ ចូររស់នៅជាមួយគ្នាដោយសុខសាន្ត។
14យើងដាស់តឿនអ្នករាល់គ្នា បងប្អូនអើយ ចូរដាស់តឿនពួកអ្នកដែលគ្មានរបៀបរៀបរយ លើកទឹកចិត្តដល់អ្នកដែលបាក់ទឹកចិត្ត ជួយអ្នកដែលទន់ខ្សោយ ចូរអត់ធ្មត់ចំពោះមនុស្សគ្រប់គ្នា។
15ចូរប្រយ័ត្ន កុំឲ្យនរណាសងការអាក្រក់ចំពោះការអាក្រក់ដល់នរណាម្នាក់ឡើយ។ ផ្ទុយទៅវិញ ចូរដេញតាមអ្វីដែលល្អសម្រាប់គ្នាទៅវិញទៅមក ហើយសម្រាប់មនុស្សគ្រប់គ្នាដែរ។
16ចូរមានអំណរជានិច្ច។
17ចូរអធិស្ឋានឥតឈប់ឈរ។
18ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់។ ដ្បិតនេះគឺជាព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រិស្តយេស៊ូសម្រាប់អ្នក។
19កុំពន្លត់ព្រះវិញ្ញាណឡើយ។
20កុំមើលងាយទំនាយឡើយ។
21ចូរល្បងលគ្រប់ការទាំងអស់។ ចូរប្រកាន់ភា្ជប់អ្វីដែលល្អ។
22ចូរចៀសវាងការអាក្រក់គ្រប់យ៉ាង។
23សូមព្រះនៃសេចក្តីសុខសាន្ត បានធ្វើឲ្យអ្នករាល់គ្នាបានបវិសុទ្ធទាំងស្រុង។ សូមការពារវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាកុំឲ្យមានកន្លែងបន្ទោសបាន សម្រាប់ការយាងមករបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង។
24ចូរមានជំនឿទៅលើព្រះអង្គដែលបានត្រាស់ហៅយើង ព្រះអង្គនិងធ្វើកិច្ចការនេះ។
25បងប្អូនអើយ សូមអធិស្ឋានឲ្យយើងខ្ញុំផង។
26សូមសួរសុខទុក្ខដល់បងប្អូនទាំងអស់ដែលនៅជាមួយបងប្អូនដោយការថើបដ៏វិសុទ្ធ។
27ខ្ញុំសូមបងប្អូនក្នុងព្រះនាមព្រះអម្ចាស់ថានេះគឺជាសំបុត្រដែលត្រូវអានទៅកាន់បងប្អូនទាំងអស់គ្នា។
28សូមព្រះគុណនៃព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើងគង់ជាមួយបងប្អូនទាំងអស់គ្នា។