1ពីអ្វីដែលយើងបានឮដំបូងគេបំផុត គឺអ្វីដែលយើងបានឃើញេជាមួយភ្នែករបស់យើង ហើយអ្វីដែលយើងបានសម្លឹងមើល និងដៃរបស់យើងបានប៉ះ គឺអំពីព្រះបន្ទូលនៃជីវិតដែលមានតាំងពីដំបូងមកម៉េ្លះ
2ជាមួយនិងជីវិតដែលបានសម្តែងឲ្យស្គាល់ ហើយយើងបានឃើញជីវិតនោះ យើងក៏បានធ្វើទីបន្ទាល់ពីជីវិតនោះដែរ។ យើងកំពុងតែប្រកាសពីជីវិតអស់កល្ប ដែលបានគង់នៅជាមួយព្រះវរបិតា ហើយបានសម្តែងឲ្យយើងបានស្គាល់ផង។
3គឺយើងបានឃើញ ហើយឮ យើងក៏ប្រកាសដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរួមប្រកបជាមួយយើង។ ការរួមប្រកបរបស់យើងគឺរួមប្រកបជាមួយព្រះវរបិតា និងជាមួយព្រះបុត្រារបស់ព្រះអង្គ ព្រះយេស៊ូគ្រិស្ត។
4យើងសរសេរសេចក្តីទាំងនេះផ្ញើដល់អ្នករាល់គ្នា ដើម្បីឲ្យអំណររបស់យើងបានពេញបរិបូរឡើង។
5ការនេះគឺជាសារដែលយើងបានឮពីព្រះអង្គ និងកំពុងតែប្រកាសដល់អ្នក៖ ព្រះជាម្ចាស់ជាពន្លឺ ហើយនៅក្នុងព្រះអង្គ គ្មានសេចក្តីងងឹតទាល់តែសោះ។
6ប្រសិនបើ យើងនិយាយថា យើងបានរួមប្រកបជាមួយព្រះអង្គ ហើយនៅតែដើរក្នុងសេចក្តីងងឹត នោះយើងកំពុងតែកុហកហើយ ក៏មិនបានប្រព្រឹត្តតាមសេចក្តីពិតដែរ។
7ប៉ុន្តែ ប្រសិនបើ យើងដើរនៅក្នុងពន្លឺ ដូចជាព្រះអង្គដែលនៅក្នុងពន្លឺ គឺយើងបានប្រកបជាមួយគ្នាទៅវិញទៅមក នោះព្រះលោហិតរបស់ព្រះយេស៊ូ ព្រះបុត្រារបស់ព្រះអង្គសម្អាតយើងពីបាបទាំងអស់។
8ប្រសិនបើ យើងនិយាយថា យើងគ្មានបាបសោះ នោះយើងកំពុងកុហកខ្លួនឯងហើយ គឺគ្មានសេចក្តីពិតនៅក្នុងយើងទេ។
9ប៉ុន្តែ ប្រសិនបើយើងសារភាពបាបរបស់យើង នោះទ្រង់ស្មោះត្រង់ ថែមទាំងអត់ទោសបាបរបស់យើង និងសម្អាតបាបយើងចេញពីអំពើទុច្ចរិតទាំងអស់ផង។
10ប្រសិនបើយើងនិយាយថា យើងមិនបានធ្វើបាបទេ យើងធ្វើឲ្យព្រះអង្គក្លាយជាអ្នកកុហក ហើយព្រះបន្ទូលរបស់ព្រះអង្គមិនបាននៅក្នុងយើងទេ។