1ព្រះអម្ចាស់ ជាអម្ចាស់របស់យើង! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល! ព្រះអង្គថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត។
2ចេញពីពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារក ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ ដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវ ឲ្យវិនាសសាបសូន្យទៅ។
3ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្ដរបស់ព្រះអង្គ ហើយសម្លឹងមើលដូងច័ន្ទ និងហ្វូងតារាដែលព្រះអង្គដាក់នៅលើមេឃនោះ
4អ្វីដែលសំខាន់នោះគឺមនុស្សមានឋានៈអ្វីបានជាព្រះអង្គនឹកគិតដល់គេដូច្នេះ តើបុត្រមនុស្សជាអ្វីបានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ?
5ប៉ុន្តែ ព្រះអង្គបានធ្វើឲ្យគេមានឋានៈទាបជាងទេវតាតែបន្តិចប៉ុណ្ណោះ ព្រះអង្គប្រទានសិរីរុងរឿងនិងកិត្តិយសដល់គេ។
6ព្រះអង្គបានតាំងគេឲ្យគ្រប់គ្រង លើស្នាព្រះហស្តរបស់ព្រះអង្គ ព្រះអង្គបានដាក់អ្វីៗទាំងអស់ ឲ្យនៅក្រោមជើងរបស់គេដែរ
7អស់ទាំងចៀម ទាំងគោ និងសត្វព្រៃ
8សត្វហើរលើអាកាស និងត្រីនៅក្នុងសមុទ្រ គឺសត្វផងទាំងពួងដែលហែលនៅបាតសមុទ្រ។
9ឱព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូល!