1ព្រះជាម្ចាស់អើយ សូមសង្គ្រោះទូលបង្គំ ដោយព្រះនាមរបស់ព្រះអង្គ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ដោយឫទ្ធានុភាពរបស់ព្រះអង្គ។
2ព្រះជាម្ចាស់អើយសូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំផង។
3ដ្បិតជនជាតិដទៃ លើកគ្នាមកប្រឆាំងនឹងទូលបង្គំ ហើយមនុស្សដេលគ្មានមេត្តាចង់ដកជីវិតទូលបង្គំ ពួកគេអត់មានព្រះជាម្ចាស់នៅពីមុខគេទេ។ សម្រាក
4មើល៍ ព្រះជាម្ចាស់ជាជំនួយរបស់ទូលបង្គំ ព្រះអម្ចាស់ជាអ្នកទ្រទ្រង់ជីវិតទូលបង្គំ។
5ព្រះអង្គនឹងសងទៅខ្មាំងសត្រូវរបស់ទូលបង្គំ តាមអំពើអាក្រក់របស់គេ ដោយព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ សូមបំផ្លាញពួកគេចុុះ!
6ទូលបង្គំនឹងថ្វាយយញ្ញបូជាដល់ព្រះអង្គ ដោយតង្វាយស្ម័គ្រពីចិត្តព្រះអម្ចាស់អើយ ទូលបង្គំនឹងអរព្រះគុណដល់ព្រះនាមព្រះអង្គ ដ្បិតព្រះនាមព្រះអង្គល្អ។
7ដ្បិតព្រះអង្គបានរំដោះទូលបង្គំ ឲ្យរួចពីគ្រប់សេចក្ដីវេទនា ហើយភ្នែកទូលបង្គំបានឃើញខ្មាំងសត្រូវ របស់ទូលបង្គំត្រូវបរាជ័យ។