ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 49

Read Scripture freely. Divine Threads study for this chapter is coming later.

1មនុស្សទាំងអស់​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ គឺអ្នកទាំងអស់និងហើយដែលនៅក្នុងពិភព ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​
2គឺ​ទាំង​អ្នក​ធំ ទាំង​អ្នក​តូច ទាំង​អ្នក​មាន ទាំង​ក្រ​គ្រប់​គ្នា។
3មាត់​ខ្ញុំ​នឹង​ថ្លែងពីប្រាជ្ញា ហើយ​ចិត្ត​ខ្ញុំ​នឹង​សញ្ជឹង​គិត​ពីសេចក្តីដែលចេះដឹង។
4ខ្ញុំ​នឹង​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យប្រស្នា ខ្ញុំ​នឹងចាប់ផ្តើមពាក្យប្រស្នា​របស់​ខ្ញុំ​តាម​សំឡេង​ស៊ុង។
5តើហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ភ័យ​ខ្លាច​ក្នុង​គ្រា​អាក្រក់ ពេល​ឃើញ​អំពើ​ទុច្ចរិត​ ដែល​ធ្វើ​ទុក្ខ​បៀត​បៀននៅ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ?
6តើហេតុអ្វីបានជាខ្ញុំត្រូវខ្លាច អស់​អ្នក​ដែល​ទុក​ចិត្ត នឹង​របស់​ទ្រព្យ​របស់​ខ្លួន ហើយ​អួត‌អាង​ពីចំនួន​ទ្រព្យ‌សម្បត្តិរបស់គេ?
7ប្រាកដ​មែន គ្មាន​អ្នក​ណា​ម្នាក់ អាច​លោះ​ជីវិត​បងប្អូនរបស់ខ្លួនបានឡើយ ឬមិន​អាច​ថ្វាយ​ព្រះ ដើម្បី​លោះ​ជីវិត​ខ្លួន​បាន​ដែរ
8ដ្បិត​តម្លៃ​លោះជីវិត នោះ​ថ្លៃ​ណាស់ គ្មាន​អ្នកណាអាច​នឹង​បង់ថ្លៃនូវអ្វីដែលយើងជំពាក់បានទេ។
9គ្មាន​មនុស្សណា​អាច​រស់​រហូតទេ ប៉ុន្តែរូបកាយគាត់នឹងមិនត្រូវឃើញ​​រណ្ដៅ​មរណៈ​បាន​ឡើយ។
10ដ្បិត​គេ​ឃើញ​ហើយ​ថា សូម្បីតែ​អ្នក​ប្រាជ្ញ​ក៏​ស្លាប់​ដែរ មនុស្ស​ល្ងង់ និង​មនុស្ស​ខ្លៅ​វិនាស​ទៅ​ដូច​គ្នា ហើយ​ទុក​ចោល​ទ្រព្យ​សម្បត្តិ​របស់​ខ្លួនឲ្យ​អ្នក ​ដទៃ។
11ពួកគេ​គិត​ក្នុង​ចិត្ត​ថា ពូជ‌ពង្ស​របស់​គេ នឹង​នៅ​ស្ថិត​ស្ថេរ​ជា‌និច្ចទី​លំនៅ​របស់​គេ​នឹង​បន្តទៅគ្រប់​ជំនាន់ ក៏​ផ្ទេទ្រព្យដីធ្លីទៅតាមឈ្មោះរបស់គេ។
12ប៉ុន្តែ មនុស្ស​មិន​ស្ថិត​ស្ថេរ​នៅ ដោយ​មាន​កេរ្តិ៍​ឈ្មោះ​ទេ គេ​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​ត្រូវ​វិនាសទៅ។
13នេះ​ហើយ​ជា​អនាគត​របស់​មនុស្ស​ល្ងង់​ខ្លៅ មនុស្សនឹងបង្ហាញពីអ្វីដែលគេបាននិយាយ។ សម្រាក
14គេ​ដូច​ជា​ចៀម​ដែលឈានទៅនរក ហើយសេចក្ដី​ស្លាប់​នឹង​ធ្វើ​ជា​អ្នកនាំមុខគេ។ ហើយ​មនុស្ស​ទៀង​ត្រង់ នឹង​ជាន់​ឈ្លី​គេ​តាំង​ពី​ព្រលឹម រូប​កាយ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ឥត​មាន​ទី​អាស្រ័យ​ឡើយ។
15ប៉ុន្តែ ព្រះ​ជាម្ចាស់ នឹង​លោះ​ព្រលឹង​ខ្ញុំ ពី​អំណាច​នៃ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដ្បិត​ព្រះ‌អង្គ​នឹង​ទទួល​ខ្ញុំ។ សម្រាក់
16សូមកុំ​ភ័យ​ខ្លាចឡើយ ពេលអ្នក​ណា​ម្នាក់​មាន​ទ្រព្យ នឹងលើកមុខម៉ាត់ផ្ទះ​របស់​គេ កាន់តែចម្រើន​ឡើង។
17ដ្បិត​កាល​គេ​ស្លាប់​ទៅ គេមិន​អាច​យក​អ្វី​ទៅ​បាន​ទេ ហើយ​ភាព​រុង​រឿង​របស់​គេ នឹង​មិន​អាចទៅក្រោមជាមួយគេឡើយ។
18ក្នុង​កាល​ដែល​គេ​នៅ​រស់​នៅ​ឡើយ ហើយមនុស្ស​សរសើរដល់អ្នក ពេលអ្នកបាន​រស់សម្រាប់ខ្លួនឯង
19ក៏​គង់​តែ​នឹង​ទៅ​តាម​ពួក​ដូន​តា​របស់​ខ្លួន ដែល​នឹង​លែង​ឃើញ​ពន្លឺ​ទៀត​ឡើយ។
20មនុស្ស​ដែល​មាន​កេរ្តិ៍​ឈ្មោះ តែ​ឥត​មាន​សេចក្តីយល់ដឹង ប្រៀប​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​វិនាស។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។