ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 20

Read Scripture freely. Divine Threads study for this chapter is coming later.

1សូម​ព្រះ‌អម្ចាស់ជួយដល់ស្តេច នៅ​ថ្ងៃ​មាន​ចលាចល សូម​ព្រះ‌នាម​នៃ​ព្រះ​ជាម្ចាស់នៃ​លោក​យ៉ាកុប ការពារ​ព្រះ​ករុណា
2ហើយប្រទានជំនួយពីទីដែលបរិសុទ្ធ ជាជំនួយដល់ព្រះករុណាដែរពី​ក្រុង​ស៊ីយ៉ូន​មក។
3សូម​ឲ្យ​ព្រះអង្គ​នឹក​ឃើញ​តង្វាយ ទាំង​ប៉ុន្មាន​របស់​ព្រះ‌រាជា ហើយ​សូម​ឲ្យ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ នឹង​យញ្ញ‌បូជា​ដែល​ស្ដេច​បាន​ថ្វាយ។ សម្រាក
4សូម​ព្រះអង្គ​ប្រទាន​នូវ​អ្វីៗ​មក​ព្រះ‌រាជា តាម​តែព្រះករុណា​ប្រាថ្នា និង​ធ្វើ​ឲ្យផែនការរបស់​ព្រះ‌រាជា​បាន​សម្រេចដែរ។
5នោះពួក​យើងនឹង​បាន​ស្រែក​ហ៊ោ​ដោយ​អំណរ នឹង​ជ័យ​ជម្នះ​របស់​ព្រះ​ករុណា នៅក្នុង​ព្រះ‌នាម​នៃ​ព្រះ​ជាម្ចាស់របស់​យើងហើយ​លើក​ទង់​ជ័យ​ឡើង។ សូម​ព្រះ‌អម្ចាស់ សម្រេច​តាម អស់​ទាំង​សំណូម​របស់​ព្រះ‌ករុណា​ផង។
6ឥឡូវ​នេះ ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌អម្ចាស់​នឹង ​ចាក់​ប្រេង​តាំងដល់អ្នកដែលព្រះអង្គបានសង្រោះ ព្រះ‌អង្គ​នឹង​ឆ្លើយ​មក​ព្រះ​ករុណា​ពី​ស្ថាន‌សួគ៌ ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដោយ​ឫទ្ធានុ‌ភាព​នៃ​ព្រះ‌ហស្ត​ស្តាំដែលនឹងជួយព្រះករុណាផង។
7អ្នក​ខ្លះ​ពឹង​ផ្អែក​លើ​រទេះ​ចម្បាំង​ អ្នក​ខ្លះ​ទៀត​ពឹង​ផ្អែក​លើ​ទ័ព​សេះ​របស់​ខ្លួន ប៉ុន្តែ យើង​ទុក​ចិត្ត​លើ​ព្រះ‌នាម​ព្រះ‌អម្ចាស់ គឺជាព្រះអម្ចាស់​របស់​យើង។
8អ្នក​ទាំង​នោះ​នឹង​ត្រូវ​​បរា‌ជ័យ ប៉ុន្តែ​យើង​វិញ យើង​នឹងឈរ​យ៉ាង​រឹង‌ប៉ឹង​មាំ‌មួន!
9ព្រះ‌អម្ចាស់​អើយ សូម​សង្គ្រោះ​ព្រះ‌រាជា​ផង! សូមជួយដល់យើងនៅពេលយើងទូលរកព្រះអង្គ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។