1ចូរសរសើរតម្កើងព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះ នៅក្នុងទីបរិសុទ្ធរបស់ព្រះអង្គ ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហអាកាស ជាទីសម្ដែងព្រះចេស្តារបស់ព្រះអង្គ។
2ចូរសរសើរតម្កើងព្រះអង្គ ដោយព្រោះស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ចូរសរសើរតម្កើងព្រះអង្គ ឲ្យសមនឹងភាពអស្ចារ្យក្រៃលែងរបស់ព្រះអង្គ។
3ចូរសរសើរតម្កើងព្រះអង្គដោយសូរត្រែ ចូរសរសើរតម្កើងព្រះអង្គដោយដេញពិណ និងចាប់ស៊ុង។
4ចូរសរសើរតម្កើងព្រះអង្គដោយវាយក្រាប់ ហើយលោតកញ្ឆេង ចូរសរសើរតម្កើងព្រះអង្គ ដោយប្រដាប់មានខ្សែ និងខ្លុយ។
5ចូរសរសើរតម្កើងព្រះអង្គដោយវាយឈិងឲ្យឮរងំ ចូរសរសើរតម្កើងព្រះអង្គ ដោយវាយឈឹងឮសូររំពង។
6គួរឲ្យអ្វីៗទាំងអស់ដែលមានជីវិត បានសរសើរតម្កើងព្រះអម្ចាស់។ សរសើរតម្កើងព្រះអម្ចាស់។