ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 142

Read Scripture freely. Divine Threads study for this chapter is coming later.

1ខ្ញុំ​ស្រែក​រក​ព្រះ‌អម្ចាស់​ដោយ​សំឡេង​របស់​ខ្ញុំ គឺ​ដោយ​សំឡេង​របស់​ខ្ញុំ ដែលខ្ញុំ​ទូល‌អង្វរ​ដល់​ព្រះ‌អម្ចាស់។
2ខ្ញុំ​បង្ហូរ​ទំនួញ​របស់​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌អង្គ ខ្ញុំ​ទូល​រៀប​រាប់​ពី​ទុក្ខ​លំបាក​របស់​ទូលបង្គំ នៅ​ចំពោះ​ព្រះ‌អង្គ។
3កាល​វិញ្ញាណ​ទូល‌បង្គំ​បាន​អន់‌ថយ​នៅ​ក្នុង​ខ្លួន ព្រះ‌អង្គ​ជ្រាប​ពី​ផ្លូវ​របស់​ទូល‌បង្គំ តាម​ផ្លូវ​ច្រក​ដែល​ទូល‌បង្គំ​ដើរ គេ​បាន​បង្កប់​អន្ទាក់​ចាំ​ចាប់​ទូល‌បង្គំ។
4សូម​ទត​ទៅ​ខាង​ស្តាំ​មើល៍ ដ្បិត​គ្មាន​អ្នក​ណា​អើ​ពើ​នឹង​ទូល‌បង្គំ​ទេ ទូល‌បង្គំ​គ្មាន​ទី​ពឹង​ជ្រក គ្មាន​អ្នក​ណា​រវី​រវល់​នឹង​ព្រលឹង​ទូល‌បង្គំ​ឡើយ។
5ព្រះ‌អម្ចាស់អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ទូល‌បង្គំ​ពោល​ថា៖ «ព្រះ‌អង្គ​ជា​ទី​ពឹង​ជ្រក​របស់​ទូល‌បង្គំ ជា​ចំណែក​របស់​ទូល‌បង្គំ នៅ​ក្នុង​ទឹក​ដី​របស់​មនុស្ស​រស់។
6សូម​ប្រុង​ស្តាប់​ពាក្យ​អំពាវ‌នាវ​របស់​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ត្រូវអាប់ឱន​ណាស់​ហើយ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច ពី​ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​ទូល‌បង្គំ។
7សូម​នាំ​ព្រលឹង​ទូល‌បង្គំ​ចេញ​ពី​គុកផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​អរ​ព្រះ‌គុណ ដល់​ព្រះ‌នាម​ព្រះ‌អង្គ។ មនុស្ស​សុចរិត​នឹង​នៅ​ព័ទ្ធ​ជុំវិញ​ទូល‌បង្គំ ព្រោះ​ព្រះ‌អង្គ​នឹង​ប្រោស​ប្រណី​ដល់​ទូល‌បង្គំ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។