ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 133

Read Scripture freely. Divine Threads study for this chapter is coming later.

1មើល៍ ការ​ដែល​បង​ប្អូន​រស់​នៅ​ជា​មួយ​គ្នា ដោយ​ចិត្ត​ព្រម​ព្រៀងនោះ​ជា​ការ​ល្អ ហើយ​សម​គួរ​យ៉ាង​ណា​ទៅ!
2គឺ​ធៀប​ដូច​ជា​ប្រេង​ដ៏​វិសេស​ដែល​ចាក់​លើ​ក្បាល ក៏​ហូរ​ចុះ​មក​ដល់​ពុក​ចង្កា គឺ​ជា​ពុក​ចង្កា​របស់​លោក​អើរ៉ុន រួច​ស្រក់​ទៅ​ដល់​ជាយ​អាវ​របស់​លោក​ផង។
3ក៏​ធៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ភ្នំ​ហ៊ើរម៉ូន ដែល​ធ្លាក់​មក​លើ​ភ្នំ​នៃ​ក្រុង​ស៊ីយ៉ូន ដ្បិត​នៅ​ទី​នោះ ព្រះ‌អម្ចាស់បាន​បង្គាប់​ឲ្យ​មាន​ព្រះ‌ពរ គឺ​ជា​ជីវិត​ដែល​នៅ​អស់‌កល្ប​ជា‌និច្ច។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។