ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 110

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល មក​កាន់​​ទូល‌បង្គំ​ថា «ចូរ​អង្គុយ​នៅ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់អ្នក ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​អ្នក»។
2ព្រះ‌អម្ចាស់​សន្ធឹង​ដំបង​រាជ្យដ៏​មានឥទ្ធិឫទ្ធិ របស់​ព្រះករុណា ចេញ​ពី​ក្រុង​ស៊ីយ៉ូន សូម​គ្រប់‌គ្រង​នៅ​កណ្ដាល​ខ្មាំង​សត្រូវ របស់​ព្រះ​ករុណា។
3ប្រជា‌រាស្ត្រ​របស់ព្រះកុរណា នឹង​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត នៅ​ថ្ងៃ​ដែល​ព្រះ​ករុណា​ដឹក​នាំ​ក្បួន​ទ័ព នៅ​លើ​ភ្នំ​បរិសុទ្ធ ពួកយុវជន​របស់​ព្រះ​ករុណា នឹង​ចូល​មកគាល់​ព្រះ​ករុណា ដូច​ទឹក​សន្សើម ដែល​ចេញ​ពី​ផ្ទៃ​នៃ​បច្ចុប្បន្នកាល។
4ព្រះ‌អម្ចាស់​បាន​ស្បថ ហើយ​ព្រះ‌អង្គ​នឹង​មិន​ប្រែ​ព្រះ‌ហឫ‌ទ័យ​ឡើយថា «អ្នក​ជា​សង្ឃ​នៅ​អស់‌កល្ប​ជា‌និច្ច តាម​របៀប​លោក​មិល​គីស្សាដែក»។
5ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ខាង​ស្តាំ​ព្រះ​ករុណា ព្រះ‌អង្គ​នឹង​កម្ទេច​ស្តេច​ទាំង​ប៉ុន្មាន នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ។
6ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះ​ក្នុង​ចំណោម ជាតិ​សាសន៍ទាំង​ឡាយ ទាំង​បំ​ពេញក្រុង​ទាំង​នោះ​ដោយ​សាក‌សព ព្រះ‌អង្គ​នឹងកម្ទេចមេ​ដឹក​នាំ​របស់​គេ នៅ​លើ​ផែន​ដី​ទាំង​មូល។
7ព្រះ‌អង្គ​នឹង​សោយ​ទឹក​ពី​ជ្រោះ​តាម​ផ្លូវ ដូច្នេះ ព្រះ‌អង្គ​នឹង​ងើប​ព្រះ‌ភ័ក្ត្រ​ឡើងក្រោយពីជ័យជំនៈ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។