ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សុភាសិត 25

Read Scripture freely. Divine Threads study for this chapter is coming later.

1នេះ​ជា​សុភាសិត​របស់​ព្រះ‌បាទ​សា‌ឡូម៉ូន ចម្លង​ឡើង​ដោយ​មន្ត្រី​នៃព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​​យូដា។
2សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​លើ​គម្រោង‌ការ​ដ៏​លាក់​កំបាំង តែ​សិរី‌រុងរឿង​របស់​ស្ដេច​ស្ថិត​នៅ​លើ​ការស្វែងរក។
3ផ្ទៃ​មេឃ​ខ្ពស់​យ៉ាង​ណា ផែនដី​ទាប​យ៉ាង​ណា ព្រះ‌ហឫទ័យ​របស់​ស្ដេច​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​អាច​ដឹង​នោះ​ទេ។
4ត្រូវបណ្តេញយក​អាចម៍​ប្រាក់​ ហើយចេញពីដែកផង ជាងក៏អាចធ្វើគំរូសម្រាប់ឆ្លាក់ក្បាច់ប្រាក់នោះផង។
5បើ​ស្ដេច​ចង់​ពង្រឹង​រាជ​សម្បត្តិ​នោះ ត្រូវតែ​ដក​មនុស្ស​អាក្រក់​ចេញ​ឲ្យ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គហើយកសាងអាណាចក្រដ៏ត្រឹមត្រូវ។
6កុំ​ធ្វើ​ព្រហើន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច ហើយ​ក៏​កុំ​ឈរនៅ​កន្លែង​របស់​អ្នក​មានតួនាទីធំទាំងនោះ​ដែរ។
7អ្នកធំទាំងនោះនិយាយឲ្យអ្នកបែបនេះល្អជាង «សូម​អញ្ជើញ​មក​ចុះ» ប្រសើរ​ជាង​គេ​បំបាក់​មុខ​អ្នក​នៅ​ចំពោះ​មុខ​អ្នក​ធំ។ តើអ្នកជាសាក្សី
8កុំ​ប្រញាប់​នាំ​គេ​ឡើង​តុលា​ការ។ ព្រោះអ្វី​ដែលអ្នកនឹងធ្វើចុងក្រោយ តើពេលដែលអ្នក​ជិត​ខាងបានដាក់ក្តីអាម៉ាស់ដល់អ្នកនោះ?​
9បើ​មាន​ទំនាស់​ជា​មួយ​អ្នក​ជិត​ខាង ចូរ​ជជែក​គ្នា​រក​ខុស​ត្រូវ​ទៅ តែ​កុំ​បង្ហើប​សេចក្ដី​ដែល​អ្នក​ក្រៅ​បាន​ខ្សឹប​ប្រាប់​អ្នក​ឡើយ
10ឬ​អ្នក​ផ្សេងដែលបានដឹង​ឮពីអ្នក គេ​នឹងដៀលដល់​អ្នក ដោយការរៀបរាប់របស់ពួកគេ ហើយ​អ្នក​ត្រូវ​អាម៉ាស់​ផង។
11ពាក្យ​សម្ដី​ដែល​និយាយ​ចំ​ពេល គឺ​ដូច​ជា​ផ្លែ​ប៉ោមមាស ឆ្លាក់​ភ្ជាប់​នឹង​ក្បាច់​ប្រាក់។
12អ្នក​ដែល​ចេះ​ស្តី​បន្ទោស​ដោយ​ប្រាជ្ញា ដល់​ត្រចៀក​ដែល​ព្រម​ស្តាប់​តាម នោះ​ធៀប​ដូច​ជា​ក្រវិល​មាស និង​គ្រឿង​លម្អ​មាស​សុទ្ធ។
13អ្នក​នាំ​សារ​ស្មោះ​ត្រង់ ប្រៀប​ដូច​ជា​ត្រជាក់​នៃ​ហិមៈ​នៅ​រដូវ​ចម្រូត ដល់​​អ្នក​ដែល​បានចាត់​គាត់ឲ្យទៅ ដ្បិត​អ្នក​នោះបាននាំជីវិតមកឲ្យចៅ‌ហ្វាយ​ខ្លួន។
14អ្នក​ណា​ដែល​អួត ដោយ​ពាក្យ​កំភូត ពី​ការ​ដែល​ខ្លួន​ឲ្យ នោះ​ទុក​ដូច​ជា​ពពក និង​ខ្យល់​ដែល​ឥត​មាន​ភ្លៀង ស្មើទៅនិងមិនបានឲ្យវិញ។
15ដោយ​ការ​​អត់‌ធ្មត់ នោះ​ទើប​នឹង​បន្ទន់​ចិត្ត​ដល់អ្នកគ្រប់គ្រង​បានពាក្យ​ស្រទន់​នឹងការលួងលោម​អាច​បំបាក់​ឆ្អឹង​បាន​។
16បើ​អ្នក​រក​បាន​ទឹក​ឃ្មុំ កុំ​បរិភោគ​ច្រើន​ហួស បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ធុញ ហើយ​ចង់​ក្អួត​មក​វិញ​ផង។
17ចូរ​កុំ​ទៅ​ផ្ទះ​អ្នក​ជិត​ខាង​ញឹក​ញាប់​ពេក ក្រែង​គេ​ធុញ‌ទ្រាន់ ហើយពួកគេក៏អាចនឹងស្អប់​អ្នកផងដែរ។
18អ្នក​ណា​ចោទ​ប្រកាន់​អ្នក​ដទៃ​ទាំង​បំពាន អ្នក​នោះ​ប្រៀប​ដូច​ជា​វាយ​គេ​នឹង​ព្រនង់ កាប់​គេ​នឹង​ដាវ ឬ​បាញ់​គេ​នឹង​ព្រួញ​មុត​ស្រួច។
19នៅ​ពេល​មាន​គ្រា​អាសន្ន ទុក​ចិត្ត​លើ​មនុស្ស​ក្បត់ ប្រៀប​ដូច​ជា​បរិភោគ​អាហារ​នៅ​ពេល​ធ្មេញ​រង្គើ ឬ​ឈរ​លើ​ជើង​កំបាក់។
20អ្នក​ណា​ដែល​ច្រៀង​ចម្រៀង ឲ្យ​មនុស្ស​កើត​ទុក្ខ​បានស្តាប់ នោះ​ដូច​អ្នកដែលបាន​ដោះ​អាវ​នៅ​រដូវ​រងា​ ឬ​ដូច​ជា​ចាក់​ទឹក​ខ្មេះ​ទៅ​លើមុខ​របួសដែរ។
21បើ​សត្រូវ​ឯង​ឃ្លាន ចូរ​ឲ្យ​វា​ស៊ី​ចុះ បើ​វា​ស្រេក ត្រូវ​ឲ្យ​វា​ផឹក​ផង។
22ដ្បិតយ៉ាង​នោះ​នឹង​បាន​ដូច​ជា​បង្គរ​រងើក​ភ្លើងនៅ​លើ​ក្បាល​វា ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នកផង។
23ខ្យល់​ខាង​ជើង​រមែង​នាំ​ភ្លៀង​មក ហើយ​អណ្ដាត​ដែល​និយាយ​ដើម​គេ ក៏​នាំ​ឲ្យ​គេ​មាន​មុខ​មួ‌ម៉ៅ​ដូច្នោះ​ដែរ។
24ស៊ូ​នៅ​ក្នុង​ទី​កៀន​មួយ​នៅ​លើ​ដំបូល​ផ្ទះ ជា​ជាង​នៅ​ក្នុង​ផ្ទះ​ធំ​ទូលាយ​ជា‌មួយ​ស្ត្រី ដែល​ចេះ​តែ​រក​រឿង។
25ទឹក​បាន​ត្រជាក់​ដល់​ព្រលឹង​មនុស្ស ល្វឹង‌ល្វើយ​ជា​យ៉ាង​ណាដំណឹង​ល្អ​ដែល​មក​ពី​ស្រុក​ឆ្ងាយ ក៏​យ៉ាង​នោះ​ដែរ។
26មនុស្ស​សុចរិត​ដែល​ចុះ​ចាញ់ ចំពោះ​មនុស្ស​អាក្រក់ នោះ​ធៀប​ដូច​ជា​រន្ធ​ទឹក​ល្អក់ ក៏​ដូច​ជា​ក្បាល​ទឹក​ដែល​ខូច​ហើយ​ដែរ។
27បើ​បរិ‌ភោគ​ទឹក​ឃ្មុំ​ច្រើន​ពេក នោះ​មិន​ល្អ​ទេ ហើយបើ​ស្វែង​រក​កិត្តិ‌សព្ទ​ដល់​ខ្លួន នោះ​ក៏ជា​បន្ទុក​យ៉ាង​ធ្ងន់​ដែរ។
28បើ​អ្នក​ណា​ដែល​មិន​ចេះ​គ្រប់‌គ្រង លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូច​ជា​ទី​ក្រុង​ដែល​រលំ ហើយ​ឥត​មាន​កំផែង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។