1មានកេរ្តិ៍ឈ្មោះល្អជាជាងមានទ្រព្យសម្បត្តិស្ដុកស្ដម្ត មានគេរាប់អានច្រើនប្រសើរជាងមានមាសប្រាក់។
2អ្នកមាន និងអ្នកក្រ ជាមនុស្សដូចគ្នា ដ្បិតព្រះអម្ចាស់បានបង្កើតមនុស្សទាំងអស់។
3មនុស្សឆ្លាតឃើញគ្រោះកាចមកដល់ គេលាក់ខ្លួន មនុស្សឥតគំនិតឱនក្បាលដើរទៅមុខ ហើយត្រូវបង់ខាតធ្ងន់។
4មនុស្សរាបសារតែងតែគោរពកោតខ្លាចព្រះអម្ចាស់ គេនឹងទទួលទ្រព្យសម្បត្តិ កិត្តិយស និងមានអាយុវែង។
5នៅលើផ្លូវអំពើអាក្រក់របស់សេចក្តីកុហក មានសុទ្ធតែបន្លា និងអន្ទាក់ អ្នកណាដែលស្រឡាញ់ជីវិតតែងតែដើរជៀសឆ្ងាយពីផ្លូវទាំងនោះ។
6ចូរអប់រំកូនក្មេងឲ្យមានទម្លាប់ល្អ តាំងពីតូច គេនឹងរក្សាទម្លាប់នេះរហូតដល់ចាស់។
7អ្នកមានគ្រប់គ្រងលើអ្នកក្រ ចំណែកដែលជំពាក់គេគឺជាទាសកររបស់ម្ចាស់បំណុល។
8អ្នកសាបព្រោះអំពើអាក្រក់ តែងតែចូតកាត់ការលំបាក ហើយអ្វីដែលខ្លួនខំប្រមូលទុកនឹងរលាយបាត់អស់ទៅ។
9មនុស្សមានភ្នែកសប្បុរសតែងតែទទួលព្រះពរ ដ្បិតគេចែកអាហារដល់ជនក្រីក្រ។
10បំបាត់មនុស្សចំអកឡកឡឺយ ជំលោះក៏បាត់អស់ដែរ ការឈ្លោះប្រកែក និងការមើលងាយត្រួវបញ្ចាប់។
11អ្នកដែលស្រឡាញ់ចិត្តបរិសុទ្ធ ហើយមានពាក្យសម្ដីសុភាពរាបសារ អ្នកនោះនឹងបានគាប់ព្រះហឫទ័យស្ដេច។
12ព្រះនេត្រនៃព្រះអម្ចាស់តែងតែទតលើអ្នកដែលមានចំណេះដឹង តែព្រះអង្គផ្ចាញ់ផ្ចាលពាក្យសម្ដីរបស់មនុស្សពាល។
13មនុស្សកម្ជិលតែងពោលថា «មានសត្វសិង្ហមួយនៅតាមផ្លូវ! ខ្ញុំនឹងត្រូវស្លាប់ដោយតែវានៅទីនោះជាមិនខាន»។
14ពាក្យសម្ដីរបស់ស្ត្រីក្បត់ប្ដីជាអន្ទាក់មួយគួរឲ្យខ្លាច ព្រះអម្ចាស់មិនសព្វព្រះហឫទ័យ ចំពោះអ្នកដែលជាប់ក្នុងអន្ទាក់នោះ។
15កូនក្មេងតែងតែជំពាក់ចិត្តជាមួយភាពល្ងង់ខ្លៅ ការវាយប្រដៅនឹងនាំវាឲ្យចេញឆ្ងាយពីភាពល្ងីល្ងើនោះ។
16អ្នកដែលជួបទុក្ខលំបាកត្រូវគេសង្កត់សង្កិនមុខជាបានចម្រើន ឬអ្នកដែលមានទ្រព្យ នឹងត្រឡប់ទៅជាធ្លាក់ខ្លួនក្រវិញ។
17ចូរផ្ទៀងត្រចៀកស្ដាប់ដល់ពាក្យអ្នកដែលមានប្រាជ្ញា ចូរយកចិត្តទុកដាក់នឹងការយល់ដឹងរបស់យើង
18ដ្បិតអ្នកនឹងសប្បាយចិត្ត ដោយចងចាំការទាំងនោះនៅក្នុងអ្នក ហើយពាក្យនៃប្រាជ្ញានោះគឺនៅក្នុងមាត់របស់អ្នកដែរ។
19ដូច្នេះអ្នកបានទុកចិត្តដល់ព្រះអម្ចាស់ ដែលយើងបានបង្រៀនប្រាជ្ញាទាំងនោះដល់អ្នក ។
20តើយើងមិនបានកត់ត្រាទុក ឲ្យអ្នកសាមសិបដងនូវឱវាទ និងចំណេះដឹង។
21ដើម្បីឲ្យអ្នកស្គាល់ការត្រឹមត្រូវ និងសេចក្តីពិត ហើយដូច្នេះអ្នកអាចផ្ដល់ចម្លើយដ៏ពិតប្រាកដដល់ អ្នកដែលបានចាត់អ្នកឲ្យមកឬ?
22កុំបំពានលើមនុស្សក្រីក្រដោយសារតែគ្នាទន់ខ្សោយ ឬកុំសង្កត់សង្កិនជនក្រីក្រតាមទ្វារក្រុងឡើយ
23ដ្បិតព្រះអម្ចាស់នឹងរកយុត្តិធម៌ឲ្យពួកគេ ហើយព្រះជាម្ចាស់នឹងដកយកជីវិតអ្នកនោះ ដែលបានធ្វើដាក់មនុស្សក្រីក្រ។
24កុំសេពគប់នឹងមនុស្សឆាប់ខឹង ហើយអ្នកក៏មិនគួររួមគំនិតជាមួយមនុស្សកំរោលដែរ
25ឬអ្នកនឹងយកតម្រាប់តាមគេ ហើយនាំឲ្យជីវិតរបស់អ្នកត្រូវវិនាសទៅដែរ។
26កំុឲ្យអ្នកចូលដៃជាមួយមនុស្ស ដែលពូកែដាក់ចំណងនោះដែរ ឬសន្យាសងបំណុលជួសអ្នកដទៃឡើយ។
27បើអ្នកគ្មានអ្វីសងទេ តើមានអ្វីអាចបញ្ឈប់ការដកហូតយកគ្រែដេករបស់អ្នកទៅបាននោះ?
28កុំដកបង្គោលព្រំចម្ការ ដែលឪពុករបស់អ្នកបានបោះទុករួចហើយ។
29តើអ្នកបានឃើញម្នាក់ដែលមានជំនាញការងារទេ? អ្នកនោះអាចចូលបម្រើស្ដេច គឺគេមិនស្ថិតក្នុងចំណោមមនុស្សគ្មានកេរ្តិ៍ឈ្មោះឡើយ។