1នៅខែទីប្រាំពីរ ថ្ងៃទីមួយនៃខែនោះ ត្រូវជួបជុំបរិសុទ្ធ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ ព្រោះជាថ្ងៃដែលអ្នករាល់គ្នាត្រូវផ្លុំត្រែ។
2អ្នករាល់គ្នាថ្វាយជាតង្វាយដុត ដើម្បីធ្វើឲ្យមានក្លិនឈ្ងុយសម្រាប់ព្រះអម្ចាស់ គឺត្រូវថ្វាយគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយឆ្នាំចំនួនប្រាំពីរ សត្វទាំងនោះត្រូវឥតមានខ្ចោះ។
3ត្រូវថ្វាយតង្វាយទាំងនោះជាមួយតង្វាយគ្រាប់ធញ្ញជាតិ គឺម្សៅម៉ដ្តល្អប្រាំបួនគីឡូក្រាម លាយជាមួយប្រេងសម្រាប់គោមួយ ប្រាំមួយគីឡូក្រាម សម្រាប់ចៀមឈ្មោល
4និងបីគីឡូក្រាម សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងប្រាំពីរ។
5ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយលោះដោះបាប ដើម្បីធ្វើពិធីលោះបាបឲ្យអ្នករាល់គ្នា។
6ចូរថ្វាយតង្វាយទាំងនេះនៅក្នុងខែទីប្រាំពីរ ថែមពីលើតង្វាយដុតទាំងអស់ដែលអ្នករាល់គ្នាធ្វើនៅររៀងរាល់ដើមខែដែលមានតង្វាយពិសេស និងតង្វាយគ្រាប់ធញ្ញជាតិជាមួយផង។ តង្វាយទាំងនេះ ថែមពីលើតង្វាយដុតជាប្រចាំ តង្វាយគ្រាប់ធញ្ញជាតិ ព្រមតង្វាយច្រូច។ នៅពេលអ្នករាល់គ្នាថ្វាយតង្វាយទាំងនេះ អ្នករាល់គ្នាបានធ្វើតាមច្បាប់ដែលបានចែង ដើម្បីធ្វើឲ្យមានក្លិនឈ្ងុយ ដែលជាតង្វាយធ្វើដោយភ្លើងថ្វាយដល់ព្រះអម្ចាស់។
7នៅថ្ងៃទីដប់ក្នុងខែទីប្រាំពីរ អ្នករាល់គ្នាត្រូវមានការជួបជុំបរិសុទ្ធមួយ ដើម្បីថ្វាយកិត្តយសដល់ព្រះអម្ចាស់។ អ្នករាល់គ្នាត្រូវបន្ទាបខ្លួនឯង ហើយមិនត្រូវធ្វើការអ្វីឡើយ។
8អ្នករាល់គ្នាត្រូវថ្វាយតង្វាយដុត ដើម្បីបង្កើតឲ្យមានក្លិនឈ្ងុយសម្រាប់ព្រះអម្ចាស់ គឺគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយឆ្នាំចំនួនប្រាំពីរ សត្វទាំងនោះត្រូវឥតមានខ្ចោះ។
9អ្នករាល់គ្នាត្រូវថ្វាយតង្វាយទាំងនោះជាមួយនឹងតង្វាយគ្រាប់ធញ្ញជាតិ គឺម៉្សៅម៉ដ្ឋល្អលាយជាមួយប្រេង ម៉្សៅម៉ដ្ដល្អប្រាំបួនគីឡូក្រាមសម្រាប់គោឈ្មោល ម៉្សៅម៉ដ្ដល្អប្រាំមួយគីឡូក្រាម សម្រាប់ចៀមឈ្មោល
10និងម៉្សៅម៉ដ្ដល្អបីគីឡូក្រាម សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងប្រាំពីរ។
11អ្នករាល់គ្នាក៏ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយលោះបាប ថែមពីលើតង្វាយលោះបាបដែលធ្វើក្នុងពិធីលោះបាប តង្វាយដុតជាប្រចាំ និងតង្វាយគ្រាប់ធញ្ញជាតិ ព្រមទាំងតង្វាយច្រូច»។
12នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរ អ្នករាល់គ្នាត្រូវមានការជួបជុំបរិសុទ្ធ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ គឺត្រូវធ្វើពិធីបុណ្យថ្វាយព្រះអម្ចាស់រយៈពេលប្រាំពីរថ្ងៃ។
13អ្នករាល់គ្នាត្រូវថ្វាយតង្វាយដុតជាយញ្ញបូជាដែលធ្វើដោយភ្លើង ដើម្បីបង្កើតឲ្យមានក្លិនឈ្ងុយសម្រាប់ព្រះអម្ចាស់ គឺត្រូវថ្វាយគោស្ទាវឈ្មោលដប់បី ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយឆ្នាំចំនួនដប់បួន។ សត្វទាំងនេះត្រូវឥតមានខ្ចោះ។
14អ្នកត្រូវថ្វាយតង្វាយទាំងនោះជាមួួយនឹងតង្វាយគ្រាប់ធញ្ញជាតិ គឺម៉្សៅម៉ដ្ដល្អប្រាំបួនគីឡូក្រាមសម្រាប់គោនីមួយៗ ក្នុងចំណោមគោទាំងដប់បី ប្រាំមួយគីឡូក្រាម សម្រាប់ចៀមឈ្មោលនីមួយៗ ក្នុងចំណោមចៀមឈ្មោលទាំងពីរ
15និងបីគីឡូក្រាម សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងដប់បួន។
16អ្នករាល់គ្នាក៏ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយលោះបាប ថែមពីលើតង្វាយដុតជាប្រចាំ និងតង្វាយគ្រាប់ធញ្ញជាតិ ព្រមទាំងតង្វាយច្រូច»។
17នៅថ្ងៃទីពីរ នៃថ្ងៃជួបជុំ ត្រូវថ្វាយគោស្ទាវឈ្មោលដប់ពីរ ចៀមឈ្មោលពីរ កូនចៀមឈ្មោលដប់បួន អាយុមួយឆ្នាំ សត្វទាំងនោះត្រូវឥតមានខ្ចោះ។
18អ្នកត្រូវថ្វាយតង្វាយទាំងនោះជាមួួយនឹងតង្វាយគ្រាប់ធញ្ញជាតិ និងតង្វាយច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ តាមចំនួនតង្វាយដូចដែលបានបង្គាប់។
19អ្នករាល់គ្នាក៏ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយលោះបាប ថែមពីលើតង្វាយដុតជាប្រចាំ និងតង្វាយគ្រាប់ធញ្ញជាតិ ព្រមទាំងតង្វាយច្រូច»។
20នៅថ្ងៃទីបី នៃថ្ងៃជួបជុំ ត្រូវថ្វាយគោស្ទាវឈ្មោលដប់មួយ ចៀមឈ្មោលពីរ កូនចៀមឈ្មោលដប់បួន អាយុមួយឆ្នាំ សត្វទាំងនោះត្រូវឥតមានខ្ចោះ។
21អ្នកត្រូវថ្វាយតង្វាយទាំងនោះជាមួួយនឹងតង្វាយគ្រាប់ធញ្ញជាតិ និងតង្វាយច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ តាមចំនួនតង្វាយដូចដែលបានបង្គាប់។
22អ្នករាល់គ្នាក៏ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយលោះបាប ថែមពីលើតង្វាយដុតជាប្រចាំ និងតង្វាយគ្រាប់ធញ្ញជាតិ ព្រមទាំងតង្វាយច្រូច»។
23នៅថ្ងៃទីបួន នៃថ្ងៃជួបជុំ ត្រូវថ្វាយគោស្ទាវឈ្មោលដប់ ចៀមឈ្មោលពីរ កូនចៀមឈ្មោលដប់បួន អាយុមួយឆ្នាំ សត្វទាំងនោះត្រូវឥតមានខ្ចោះ។
24អ្នកត្រូវថ្វាយតង្វាយទាំងនោះជាមួួយនឹងតង្វាយគ្រាប់ធញ្ញជាតិ និងតង្វាយច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ តាមចំនួនតង្វាយដូចដែលបានបង្គាប់។
25អ្នករាល់គ្នាក៏ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយលោះបាប ថែមពីលើតង្វាយដុតជាប្រចាំ និងតង្វាយគ្រាប់ធញ្ញជាតិ ព្រមទាំងតង្វាយច្រូច»។
26នៅថ្ងៃទីប្រាំ នៃថ្ងៃជួបជុំ ត្រូវថ្វាយគោស្ទាវឈ្មោលប្រាំបួន ចៀមឈ្មោលពីរ កូនចៀមឈ្មោលដប់បួន អាយុមួយឆ្នាំ សត្វទាំងនោះត្រូវឥតមានខ្ចោះ។
27អ្នកត្រូវថ្វាយតង្វាយទាំងនោះជាមួួយនឹងតង្វាយគ្រាប់ធញ្ញជាតិ និងតង្វាយច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ តាមចំនួនតង្វាយដូចដែលបានបង្គាប់។
28អ្នករាល់គ្នាក៏ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជាប្រចាំ និងតង្វាយគ្រាប់ធញ្ញជាតិ ព្រមទាំងតង្វាយច្រូច»។
29នៅថ្ងៃទីប្រាំមួយ នៃថ្ងៃជួបជុំ ត្រូវថ្វាយគោស្ទាវឈ្មោលប្រាំបី ចៀមឈ្មោលពីរ កូនចៀមឈ្មោលដប់បួន អាយុមួយឆ្នាំ សត្វទាំងនោះត្រូវឥតមានខ្ចោះ។
30អ្នកត្រូវថ្វាយតង្វាយទាំងនោះជាមួួយនឹងតង្វាយគ្រាប់ធញ្ញជាតិ និងតង្វាយច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ តាមចំនួនតង្វាយដូចដែលបានបង្គាប់។
31អ្នករាល់គ្នាក៏ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជាប្រចាំ និងតង្វាយគ្រាប់ធញ្ញជាតិ ព្រមទាំងតង្វាយច្រូច»។
32នៅថ្ងៃទីប្រាំពីរ នៃថ្ងៃជួបជុំ ត្រូវថ្វាយគោស្ទាវឈ្មោលប្រាំពីរ ចៀមឈ្មោលពីរ កូនចៀមឈ្មោលដប់បួន អាយុមួយឆ្នាំ សត្វទាំងនោះត្រូវឥតមានខ្ចោះ។
33អ្នកត្រូវថ្វាយតង្វាយទាំងនោះជាមួួយនឹងតង្វាយគ្រាប់ធញ្ញជាតិ និងតង្វាយច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ តាមចំនួនតង្វាយដូចដែលបានបង្គាប់។
34អ្នករាល់គ្នាក៏ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជាប្រចាំ និងតង្វាយគ្រាប់ធញ្ញជាតិ ព្រមទាំងតង្វាយច្រូច»។
35នៅថ្ងៃទីប្រាំបីអ្នករាល់គ្នាត្រូវមានការជួបជុំមុតមាំ។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ។
36អ្នករាល់គ្នាត្រូវឲ្យថ្វាយតង្វាយដុត ទុកជាតង្វាយដែលធ្វើដោយភ្លើង ដើម្បីធ្វើឲ្យមានក្លិនឈ្ងុយសម្រាប់ព្រះអម្ចាស់។ អ្នករាល់គ្នាត្រូវថ្វាយគោឈ្មោលមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលប្រាំពីរ អាយុមួយឆ្នាំ សត្វទាំងនោះត្រូវឥតមានខ្ចោះ។
37អ្នករាល់គ្នាត្រូវថ្វាយតង្វាយគ្រាប់ធញ្ញជាតិ និងតង្វាយច្រូចរបស់ពួកគេ សម្រាប់គោឈ្មោល សម្រាប់ចៀមឈ្មោល និងសម្រាប់កូនចៀមឈ្មោល តាមចំនួនតង្វាយដូចដែលបានបង្គាប់។
38អ្នករាល់គ្នាក៏ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយលោះបាប ថែមពីលើតង្វាយដុតជាប្រចាំ និងតង្វាយគ្រាប់ធញ្ញជាតិ ព្រមទាំងតង្វាយច្រូច»។
39ទាំងនេះជាអ្វីដែលអ្នករាល់គ្នាត្រូវថ្វាយព្រះអម្ចាស់ ក្នុងឱកាសពិធីបុណ្យដែលបានកំណត់របស់អ្នករាល់គ្នា។ ត្រូវថ្វាយទាំងនេះថែមពីលើតង្វាយលាបំណន់ និងតង្វាយស្ម័គ្រចិត្ត។ អ្នករាល់គ្នាត្រូវថ្វាយតង្វាយទាំងនេះ ទុកតង្វាយដុត តង្វាយគ្រាប់ធញ្ញជាតិ តង្វាយច្រូច និងតង្វាយមេត្រី»។
40លោកម៉ូសេថ្លែងប្រាប់ជនជាតិអ៊ីស្រាអែលនូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោកឲ្យប្រាប់។