ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ម៉ាឡាគី 4

Read Scripture freely. Divine Threads study for this chapter is coming later.

1ដ្បិតមើល៍! ​ថ្ងៃ​នោះ​កំពុង​តែ​មក​ដល់ ឆេះដូចឡដុតនំ ពេល​ពួក​អ្នក​ឆ្មើង‌ឆ្មៃ ហើយ​ពួក​អ្នក​​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​នឹង​ដូច​ជាចំបើង។ ​ថ្ងៃ​ដែល​ត្រូវ​មក​ដល់​នោះ នឹង​ដូតពួកគេ​» ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពួក​ពិភពទាំងមូល «ដូច្នេះមិនទុកឲ្យគេសូម្បីតែឬសនិងមែក។
2ប៉ុន្តែសម្រាប់អ្នកដែលកោតខ្លាចព្រះនាមរបស់យើង ព្រះ‌អាទិត្យ​នៃ​សេចក្ដី​សុចរិត​នឹង​រះ​ឡើង មាន​សស្លាបនៃការប្រោស​ឲ្យ​ជាផង។ ​អ្នក​រាល់​គ្នា​នឹង​ចេញ​ទៅ លោត​កព្ឆោង​ដូច​ជា​កូន​គោដែល​​ចេញ​ពី​ក្រោល។
3នៅ​ថ្ងៃនោះ​អ្នក​រាល់​គ្នា​នឹង​ជាន់​ឈ្លី​ពួកមនុស្ស​អាក្រក់ ដ្បិត​គេ​នឹង​ដូច​ជា​ផេះ​នៅ​ក្រោម​បាទ​ជើងនៅថ្ងៃដែលយើងប្រព្រឹត្ត»​ ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។
4«ចូរ​នឹក​ចាំ​ពី​សេចក្តីបង្រៀន​របស់​លោក​ម៉ូសេជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​បាន​ផ្តល់ដល់​គាត់នៅ​លើ​ភ្នំ​ហោរែប សម្រាប់​ជនជាតិអុីស្រា‌អែល​ទាំង​មូល គឺ​បញ្ញត្តិ​ច្បាប់​ហើយសិទ្ធអំណាចទាំង​ឡាយ ។
5មើល៍! យើង​នឹង​ចាត់ព្យាការីអេលីយ៉ា មុនថ្ងៃដែលនឹងមកដល់នៃការអស្ចារ្យ ហើយនិងគួរឲ្យខ្លាច នៅថ្ងៃព្រះអម្ចាស់។
6លោក​នឹង​បង្វែរ​ចិត្ត​ឪពុក​មក​រក​កូន ហើយដូង​ចិត្ត​របស់កូន​ក៏មក​រក​ឪពុក​ដែរ ដូច្នេះយើងមិន​មក​ប្រហារ​ផែនដី​ជាមួយការបំផ្លាញទាំងមូលឡើយ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។