1ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
2«ចូរប្រាប់ទៅជនជាតិអ៊ីស្រាអែល ប្រាប់ពួកគេថាៈ ប្រសិនបើនរណាម្នាក់ថ្វាយតង្វាយលាបំណន់ពិសេសដល់ព្រះអម្ចាស់ ត្រូវថ្វាយតាមការវាយតម្លៃនៃមនុស្សនោះ។
3ការវាយតម្លៃរបស់អ្នកមានដូចជាៈសម្រាប់មនុស្សប្រុសដែលមានអាយុពីម្ភៃឆ្នាំ ដល់ហុកសិបឆ្នាំ ត្រូវបង់ប្រាក់ហាសិប ស៊ីគែល តាមរង្វាស់ដែលប្រើក្នុងទីសក្ការៈ។
4សម្រាប់មនុស្សស្រីដែលមានអាយុដូចគ្នា រង្វាស់របស់អ្នកគឺ សាមសិប ស៊ីគែល។
5មនុស្សដែលមានអាយុ ពីប្រាំឆ្នាំ ដល់ម្ភៃឆ្នាំ មានតម្លៃ ម្ភៃស៊ីគែល ហើយសម្រាប់មនុស្សស្រីវិញ គឺ ដប់ស៊ីគែល។
6សម្រាប់ទារក ឬកុមារាដែលមាន អាយុ មួយខែដល់ ប្រាំឆ្នាំ គិតជាប្រាក់គឺ ប្រាំស៊ីគែល រីឯទារិការ ឬកុមារី វិញគឺ បីស៊ីគែល។
7ក្មេងប្រុសអាយុចាប់ពីប្រាំមួយឆ្នាំឡើយគឺ ដប់ប្រាំស៊ីគែល និងសម្រាប់ក្មេងស្រីគឺ ដប់ស៊ីគែល។
8ប៉ុន្តែប្រសិនបើអ្នកដែលបានសន្យានោះមិនមានលទ្ធភាពថ្វាយតាមចំនួនដែលបានកំណត់ទេ នោះគេត្រូវនាំខ្លួនអ្នកដែលសន្យាថ្វាយនោះទៅជួបបូជាចារ្យ ហើយបូជាចារ្យ នឹងវាយតម្លៃគាត់ ដែលអ្នកជាប់បំណន់នោះមានលទ្ធភាពទទួលយកបាន។
9ប្រសិនបើ នរណាម្នាក់ចង់ថ្វាយសត្វដល់ព្រះអម្ចាស់ ហើយប្រសិនបើ ព្រះអង្គព្រមទទួលយកវា នោះត្រូវញែកសត្វនោះជាសក្ការៈថ្វាយព្រះអង្គ។
10មិនត្រូវយកអ្វីមកដោះដូរសត្វនៃតង្វាយព្រះជាម្ចាស់ឡើយ គឺមិនត្រូវយកសត្វល្អមកដូរសត្វអាក្រក់ឬយកសត្វអាក្រក់មកដូរសត្វល្អឡើយ។ បើអ្នកណាយកសត្វមួយមកដូរសត្វមួយទៀត ត្រូវចាត់ទុកថាសត្វទាំងពីរនោះ ជាសក្ការៈ។
11ប្រសិនបើ គេបានសន្យាថ្វាយជាតង្វាយដល់់់់់់់ព្រះអម្ចាស់ជារបស់មិនបរិសុទ្ធ ដូច្នេះ ព្រះអង្គនឹងមិនទទួលតង្វាយនោះទេ ម្ចាស់តង្វាយត្រូវនាំសត្វនោះទៅជូនបូជាចារ្យ។
12បូជាចារ្យត្រូវវាយតម្លៃវាជាសត្វនោះសារជាថ្មី ទៅតាមតម្លៃទីផ្សារ។ តម្លៃដែលបូជាចារ្យបានកំណត់នោះជាតម្លៃរបស់វា។
13ប្រសិនបើ ម្ចាស់មានបំណងចង់លោះវា គាត់ត្រូវបង់ប្រាប់មួយភាគប្រាំបន្ថែមលើតម្លៃដែលបូជាចារ្យបានកំណត់ដើម្បីលោះវា។
14នៅពេលដែលមនុស្សម្នាក់ញែកផ្ទះរបស់គាត់ជាវិសុទ្ធថ្វាយព្រះអម្ចាស់ បូជាចារ្យនឹងធ្វើការវាយតម្លៃរបស់នោះថាល្អឬមិនល្អ។ តម្លៃដែលបូជាចារ្យបានកំណត់ នោះគឺជាតម្លៃរបស់វា។
15ប៉ុន្តែប្រសិនបើ ម្ចាស់មានបំណងលោះផ្ទះនោះ គាត់ត្រូវបង់មួយភាគប្រាំលើតម្លៃដែលបូជាចារ្យបានកំណត់ ហើយព្រះនឹងត្រឡប់ទៅជារបស់គាត់វិញ។
16ប្រសិនបើ បុរសម្នាក់ចង់ញែកដីរបស់គាត់ជាដីសុទ្ធថ្វាយព្រះអម្ចាស់ នោះការវាយតម្លៃដីនឹងត្រូវយោងទៅតាមបរិមាណនៃការសាបព្រោះ ស្រូវមួយថាំងនឹងមានតម្លៃប្រាំស៊ីគែល។
17ប្រសិនបើ គាត់ញែកដីរបស់គាត់ជាសក្ការៈថ្វាយព្រះអម្ចាស់ក្នុងអំឡុងឆ្នាំមេត្តាករុណា នោះការវាយតម្លៃត្រូវយើងទៅតាមនោះដែរ។
18ប៉ុន្តែប្រសិនបើ ការញែកជាសក្ការៈនោះ បន្ទាប់ពីឆ្នាំមេត្តាករុណា នោះបូជាចារ្យត្រូវគណនាតម្លៃដីនោះតាមចំនួនឆ្នាំដែលនៅសល់រហូតដល់ឆ្នាំមេត្តាករុណា ហើយតម្លៃរបស់វាត្រូវធ្លាក់ចុះ។
19ប្រសិនបើ ម្ចាស់មានបំណងលោះដីស្រែរបស់គាត់មកវិញ គាត់ត្រូវបន្ថែមតម្លៃមួយភាគប្រាំលើតម្លៃដែលបានវាយតម្លៃនោះ ហើយដីនោះនឹងត្រលប់ទៅជារបស់គាត់។
20ប៉ុន្តែប្រសិនបើ គាត់មិនលោះ ឬលក់ដីនោះអោយទៅនាក់ផ្សេង គាត់នឹងមិនអាចលោះដីនោះត្រឡប់មកវិញបានទេ។
21ជំនួសមកវិញ នៅពេលឆ្នាំមេត្តាករុណាមកដល់ អ្នកទិញត្រូវចាកចេញ ហើយដីនោះនឹងទៅសក្ការៈសម្រាប់ព្រះអម្ចាស់។ ដីនោះនឹងទៅជាចំណែករបស់បូជាចារ្យ។
22ប្រសិនបើ មនុស្សម្នាក់ញែកដីដែលបានទិញជាសក្ការៈថ្វាយព្រះអម្ចាស់ ប៉ុន្តែ ដីនោះមិនមែនជាចំណែកមរតករបស់គ្រួសាររបស់គាត់
23បូជាចារ្យត្រូវវាយតម្លៃតាមចំនួនឆ្នាំមេត្តាករុណាដែលនៅសល់ ហើយគេត្រូវបង់ប្រាក់តាមតម្លៃដែលបូជាចារ្យបានគិត ហើយទុកជាសក្ការៈថ្វាយព្រះអម្ចាស់។
24ក្នុងឆ្នាំមេត្តករុណា អ្នកទិញត្រូវចាកចេញពីដីដែលគេបានទិញ ហើយដីនឹងត្រឡប់ទៅជារបស់ម្ចាស់ដើមវិញ។
25ការវាយតម្លៃដីទាំងអស់ ត្រូវកំណត់ដោយទម្ងន់របស់ទីសក្ការៈ។ ឯកត្តានីមួយៗស្មើរនឹងម្ភៃការ៉ា។
26មិនត្រូវឲ្យនរណាម្នាក់ញែកកូនដំបូងរបស់សត្វពីហ្វូងរបស់អ្នកជាសក្ការៈថ្វាយព្រះអម្ចាស់ទេ ព្រោះកូនដំបូងរបស់សត្វជារបស់ព្រះអម្ចាស់ ទោះបីជាកូនគោក្តី ឬកូនចៀមក្តី វាជារបស់ព្រះអម្ចាស់។
27ប្រសិនបើ វាជាសត្វមិនបរិសុទ្ធ នោះម្ចាស់អាចទិញសត្វនោះត្រឡប់មកវិញតាមដៃរបស់វា និងបូកបន្ថែមមួយភាគប្រាំនៃតម្លៃនោះផង។ ប្រសិនបើ សត្វនោះមិនត្រូវបានលោះទេ នោះត្រូវលក់សត្វនោះតាមតម្លៃដែលបានកំណត់។
28ប៉ុន្តែ សម្រាប់អ្វីៗដែលគេបានថ្វាយផ្តាច់ទៅព្រះអម្ចាស់ហើយនោះ គេមិនអាចលក់ ឬលោះបានទេ ទោះបីជា មនុស្សឬសត្វ ឬដីដែលជាមរតករបស់គ្រួសាររបស់គាត់ក្តី។ អ្វីៗដែលថ្វាយផ្តាច់ដល់ព្រះអម្ចាស់ជារបស់សក្ការៈ។
29មិនមានតម្លៃណាដែលអាចបង់ដើម្បីលោះមនុស្សដែលបានថ្វាយដល់ព្រះអម្ចាស់។ គឺមនុស្សនោះត្រូវប្រហារជីវិត។
30តង្វាយមួយភាគដប់នៃដី ទោះជាផលពីដីក្តី ឬផលពីរុក្ខជាតិក្តី គឺជារបស់ព្រះអម្ចាស់។ គឺជារបស់ដ៏វិសុទ្ធសម្រាប់ព្រះអង្គ។
31ប្រសិនបើ នរណាម្នាក់ចង់លោះតង្វាយមួយភាគដប់នោះមកវិញ គាត់ត្រូវថែមមួយភាគប្រាំបន្ថែមទៀត។
32ចំពោះហ្វូងគោ ឬហ្វូងចៀម ទោះស្ថិតក្រោមការឃ្វាលរបស់អ្នកគង្វាលក្តី មួយភាគដប់ក៏ត្រូវញែកជាសក្ការៈ នឹងថ្វាយព្រះអម្ចាស់ដែរ។
33គង្វាលមិនត្រូវស្វែងរកសត្វណាប្រសើរជាង ឬសត្វណាអាក្រក់ជាង សម្រាប់ថ្វាយព្រះអម្ចាស់នោះទេ ហើយក៏មិនត្រូវប្តូរសត្វ ណាមួយជាមួយសត្វដែលត្រូវថ្វាយនោះដែរ។ ប្រសិនបើ គេយកសត្វមួយមកដូរយកសត្វមួយទៀត ត្រូវចាត់ទុកថាសត្វទាំងពីរនោះជារបស់សក្ការៈ។ គេមិនអាចលោះសត្វនោះបានទេ»។
34ទាំងនេះគឺជាក្រឹត្យវិន័យដែលព្រះអម្ចាស់បានប្រទានមកនៅភ្នំស៊ីណៃ តាមរយៈលោកម៉ូសេសម្រាប់ប្រជាជនអ៊ីស្រាអែលទាំងអស់។