ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូប 13

Read Scripture freely. Divine Threads study for this chapter is coming later.

1មើល! ភ្នែក​ខ្ញុំ​បាន​ឃើញ​ការទាំងនេះ ​ហើយត្រចៀក​ខ្ញុំ​ក៏​បាន​ឮ ក៏បាន​យល់​ដែរ។
2អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ដឹង ខ្ញុំ​ក៏​ដឹង​ដែរ ខ្ញុំ​មិន​អន់​ជាង​អ្នក​រាល់​គ្នា​ទេ។
3ទោះជាយ៉ាងណាក៏ដោយ ខ្ញុំ​ចង់​ទូល​ដល់​ព្រះអង្គ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តាថា ខ្ញុំ​មានហេតុផង​ជាមួយ​ព្រះ​អង្គ។
4​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក បង្កើត​សេចក្ដីពិតកុហក អ្នក​រាល់​គ្នា​ជា​គ្រូ​ពេទ្យ​ឥត​ប្រយោជន៍​ទាំង​អស់។
5ឱ​បើ​អ្នក​រាល់​គ្នា​នឹង​នៅ​ស្ងៀម​វិញ​ទៅ នោះ​នឹង​សម្ដែង​ថា អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​មែន។
6ដូច្នេះ ចូរ​ស្តាប់ហេតុផល​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​អង្វរ របស់​បបូរ​មាត់​ខ្ញុំ​សិន។
7តើ​អ្នក​រាល់​គ្នា​នឹង​និយាយ​សេចក្ដី​ទុច្ចរិត ដោយ​យល់​ដល់​ព្រះ ព្រម​ទាំង​សេចក្ដី​កំភូត​ផង​ឬ?
8តើ​លោកពិតជាបានបង្ហាញក្តីសបុរស្បុរសព្រះអង្គ? ហើយ​តាំង​ខ្លួន​ជា​អ្នក​កាន់​ក្តី​ជំនួស​ព្រះ‌អង្គ​ឬ?
9អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ព្រះ‌អង្គ ស្ទង់​ចិត្តរបស់​អ្នក​ឬ​ទេ? តើ​អ្នក​រាល់​គ្នា​គិត​បញ្ឆោត​ព្រះ‌អង្គ ដូច​ជា​បញ្ឆោត​មនុស្ស​ដែរ?
10ព្រះអង្គនឹងទូទាត់ជាមួយនិងអ្នក ប្រសិនបើអ្នកធ្វើការហើយបង្ហាញថាអ្នកសម្លៀងពិត។
11តើ​មិនមែនតេជា‌នុភាព​របស់​ព្រះ‌អង្គ ដែលបានធ្វើឲ្យ លោកស្ញែង​ខ្លាច​ទេឬអី?
12តើ​មិនមែនភាពភ័យខ្លាច បានធ្លាក់​លើ​លោកទេ​ឬ? ការចងចាំរបស់អ្នកបានប្រាប់ថា ពាក្យសុភាសិតគ្រាន់តែជាសម្លេង និងរបងការពារក៏ធ្វើអំពីដីឥដ្ឋដែរ។
13សូម​អស់​លោកបានសុខសាន្ត និងសុមឲ្យខ្ញុំនៅម្នាក់ឯង រួចឲ្យ​ខ្ញុំ​និយាយ​ផង សូមឲ្យ​ផល​វិបាក​ទាំងនោះកើត​ចំពោះ​ខ្ញុំចុះ។
14ខ្ញុំ​នឹងយកសាច់ឈាម ព្រមទាំងធ្មេញរបស់ខ្ញុំផង ហើយខ្ញុំនឹងទទូលខុសត្រូវជីវិតរបស់ខ្ញុំដោយដៃខ្ញុំដែរ។
15មើល! បើព្រះអង្គ​សម្លាប់​ខ្ញុំ នោះខ្ញុំ​លែង​មាន​សង្ឃឹម​​ទៀតទេ​ ប៉ុន្តែ ខ្ញុំ​នឹង​ការពារផ្លួវរបស់ខ្ញុំនៅ​ចំពោះព្រះអង្គ។
16នេះគឺជាមូលហេតុដែលខ្ញុំអាចរួចជីវិត ដែលខ្ញុំមិនបាននៅចំពោះព្រះជាម្ចាស់ដូចជាមនុស្សទមិឡ។
17ព្រះជាម្ចាស់ស្តាប់ដោយព្រះទ័យទុកដាក់ សម្រាប់ពាក្យរបស់ទូលបង្គំ សូមឲ្យពាក្យដែលទូលបង្គំបានឮដល់ព្រះកាណ៌របស់ព្រះអង្គផង។
18មើល ឥឡូវ​នេះ! ទូលបង្គំបាន​រៀប‌សេចក្តីការពារជា​លំដាប់ ទូលបង្គំ​ដឹង​ហើយថា​ទូលបង្គំ​គ្មានកំហុសទេ។
19តើ​មាន​អ្នក​ណា​នឹងហ៊ាន​ទាស់នឹង​ទូលបង្គំនៅមុខចៅក្រមទៅ? ប្រសិនបើ​មានមែន ហើយអាចរកឃើញថាទូលបង្គំខុស នោះ​ទូលបង្គំ​នឹង​នៅ​ស្ងៀម ហើយ​ព្រម​ប្រគល់​ជីវិតរបស់ទូលបង្គំផង។
20ព្រះជាម្ចាស់បានធ្វើការពីរសម្រាប់ទូលបង្គំ ហើយទូលបង្គំនឹងបិតបាំងខ្លួនទូលបង្គំពីចំពោះព្រះអង្គឡើយៈ
21សូមដកព្រះហស្ថនៃទុក្ខវេទនាចេញពីទូលបង្គំ ហើយសូមកុំឲ្យអំណាចព្រះអង្គធ្វើឲ្យទូលបង្គំភ័យខ្លាចដែរ។
22សូមមានបន្ទូលមកទូលបង្គំ ហើយទូលបង្គំនឹងឆ្លើយ ឬសូមឲ្យទូលបង្គំពោលទៅកាន់ព្រះអង្គ ហើយសូមឲ្យព្រះអង្គឆ្លើយនឹងទូលបង្គំផង។
23តើ​អំពើ​ទុច្ចរិត និង​អំពើ​បាប របស់​ទូល‌បង្គំ​មាន​ប៉ុន្មាន? សូម​ព្រះ‌អង្គ​​ឲ្យ​ទូល‌បង្គំ បាន​ស្គាល់អស់​ទាំង​អំពើ​រំលង និង​អំពើ​បាប​របស់​ទូល‌បង្គំ​ផង។
24ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ ហើយ​ទុក​ទូល‌បង្គំ​ដូច​ជា​​សត្រូវ​របស់ ព្រះអង្គដូច្នេះ?
25ហេតុ​អ្វី​ព្រះ‌អង្គ​វាយ​ស្លឹក​ឈើ​ដែល​ត្រូវ​ខ្យល់​ផាត់? ហើយ​ដេញ​តាម​ចំបើង​ក្រៀមបែបនេះ?
26ដ្បិត​ព្រះ‌អង្គ​បាន​កត់​ទុក​ សេចក្ដី​ជូរ​ល្វីង​ទាស់​នឹង​ទូល‌បង្គំ ហើយ​ឲ្យ​ទូល‌បង្គំ​ទទួល​មរតក នៃ​បាប​ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ក្មេង។
27ព្រះ‌អង្គ​ដាក់​ជើង​ទូល‌បង្គំ​ជាប់​នៅ​ខ្នោះ ក៏​ចំណាំ​មើល​អស់​ទាំង​ផ្លូវ​ច្រក​នៃ​ទូល‌បង្គំ ហើយ​ព្រះ‌អង្គ​គូស​ព្រំ‌ដែន មិន​ឲ្យ​ដាន​ជើង​ទូល‌បង្គំ​រំលង​ឡើយ។
28ទូល‌បង្គំ​ប្រៀប​ដូច​ជា​ឈើ​ដែល​ខ្មូត​ស៊ី​សុស ហើយ​ដូច​ជា​អាវ ដែល​កន្លាត បាន​កាត់​សុីអស់​។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។