ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូប 11

Read Scripture freely. Divine Threads study for this chapter is coming later.

1លោក​សូផារ ជា​ជនជាតិណា‌អាម៉ា ឆ្លើយ​ឡើង​ថា៖
2«តើ​យើង​គួរ​នៅ​ស្ងៀម មិន​តប​នឹង​ពាក្យ‌ជាចំលើយ​ឬ? តើសម្ដី​របស់​អ្នក​ពូកែ​វោហារ អាចនឹងជឿបានទេ? ពាក្យ​ព្រោក‌ប្រាជ្ញ​របស់​លោក ​អាច​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​នៅ​ស្ងៀមឬ?
3ពេលលោក​មើល‌ងាយ​ការបង្រៀនរបស់យើង តើមិនធ្វើឲ្យ​លោក​អាម៉ាស់​មុខទេឬអី?
4ដ្បិតលោកបានទូលទៅព្រះជាម្ចាស់ថា សេចក្តីជំនឿទូលបង្គំគឺបរិសុទ្ធ ក៏គ្មានកំហុសនៅចំពោះព្រះជាម្ចាស់ដែរ។
5ប៉ុន្តែព្រះជាម្ចាស់បានមានបន្ទូល ដើម្បីទាស់ជាមួយនឹងទូលបង្គំ សូម​ព្រះអង្គ​ថ្លែង​ប្រាប់​លោក​ពី​អាថ៌‌កំបាំង នៃ​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះអង្គ ដ្បិតព្រះអង្គពេញដោយប្រាជ្ញាដ៏អស្ចារ្យ។
6លោក​នឹង​ដឹង​ថា ព្រះ‌ជាម្ចាស់​ចង់បានអ្នក ច្រើនជាងអ្នកចង់បានខ្លួនឯងទៀត។
7តើ​លោក​អាច​ស្វែង​យល់​ជម្រៅ​ព្រះ‌ហឫទ័យរបស់​ព្រះ‌ជាម្ចាស់ទេ? តើលោកជ្រាបពីឫទ្ធា‌នុភាព​ឥត​ខ្ចោះទេ?
8បញ្ហានោះគឺធំ ហើយខ្ពស់ជាងផ្ទៃមេឃ តើខ្ញុំអាចធ្វើអ្វីបាន? គឺវាជ្រៅជាងស្ថានឃុំព្រលឹងមនុស្សស្លាប់ទៀត តើខ្ញុំអាចដឹងអ្វី?
9វាវែងជាងផែនដីទៅទៀត ហើយក៏ធំជាងសមុទ្រផង។
10បើ​ព្រះ‌អង្គ​យាង​កាត់​ទៅ ហើយ​កោះ​ឃុំ​អ្នក​ណា ព្រម​ទាំង​ហៅ​ប្រជុំ​ជំនុំ‌ជម្រះ តើ​អ្នក​ណា​អាច​នឹង​ឃាត់​ព្រះ‌អង្គ​បាន?
11ដ្បិត​ព្រះ‌អង្គ​ស្គាល់​មនុស្ស​កំភូត ព្រះ‌អង្គ​ក៏​ឃើញ​អំពើ​ទុច្ចរិត តើ​ព្រះអង្គមិនចាំពីរឿងនេះទេឬ?
12ប៉ុន្តែមនុស្ស​ល្ងីល្ងើនឹង​មិន​មាន​យោបល់​សោះ លុះ​ត្រា​តែ​សត្វ​លា​ព្រៃ​កើត​មក​ជា​មនុស្ស។
13ប៉ុន្តែលោកគួរ ​តាំង​ចិត្ត​ត្រឹម​ត្រូវ​ឡើង ហើយ​លើកដៃ​របស់លោកទៅរកព្រះ‌ជាម្ចាស់
14ព្រម​ទាំង​បោះ‌បង់​សេចក្ដី​អាក្រក់ ដែល​នៅ​ដៃ​របស់លោកចេញ ប៉ុន្តែក្រោយមកលោក​មិនដាក់​ឲ្យ​មាន​អំពើ​ទុច្ចរិត​ណា នៅ​ក្នុង​ទី​លំនៅ​របស់​លោកនោះ​ឡើយ។
15ប្រាកដ​ជា​លោក​នឹង​ងើប​មុខ​ឡើង ឥត​មាន​ប្រឡាក់​ភាពអាម៉ាស់ទេ លោក​នឹង​បាន​មាំ‌មួន​ឥត​ភ័យ​ខ្លាច​អ្វីឡើយ។
16ដ្បិត​អ្នក​នឹង​ភ្លេច​សេចក្ដី​វេទនា​របស់​អ្នក​ទៅ លោក​នឹង​នឹក​ចាំ​ពី​សេចក្ដី​នោះ ដូច​ជា​ចាំ​ពី​ទឹក​ដែល​ហូរ​បាត់​ហើយ។
17ជីវិត​របស់លោកនឹង​បាន​ភ្លឺថ្លា​ជាង​ពេល​ថ្ងៃ​ត្រង់ ប្រសិន‌បើ​មាន​សេចក្ដី​ងងឹត​ នោះ​នឹង​បាន​ដូច​ជា​ពេល​ព្រឹក‌វិញ។
18លោក​នឹង​មិន​បារម្ភ​អ្វី​សោះ​ឡើយ ព្រោះ​លោក​មាន​សង្ឃឹម។លោក​លែង​អាម៉ាស់ ហើយ​លោក​នឹង​សម្រាន្ដយ៉ាង​សុខ​ស្រួល។
19ពេល​លោក​សម្រាក គ្មាន​នរណា​មក​រំខាន​លោក​ឡើយមនុស្ស​ជា​ច្រើន​នឹង​កោត​សរសើរ​លោក។
20ប៉ុន្តែ ភ្នែក​របស់​ពួក​មនុស្ស​អាក្រក់​វិញ នឹង​ត្រូវ​ងងឹត​ទៅ គេ​នឹង​រក​ទី​ពឹង​គ្មាន ហើយ​សេចក្ដី​សង្ឃឹម​របស់​គេ នឹង​បាន​ជា​សេចក្ដី​ស្លាប់​នោះ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។