1សេចក្ដីប្រកាស អំពីទីវាលរហោស្ថាននៅក្បែរសមុទ្រ។ ដូចព្យុះសង្ឃរាបក់បោកកាត់តំបន់ណេកិប វាឆ្លងកាត់ពីវាលរហោស្ថាន ពីទឹកដីដ៏គួរអោយខ្លាច។
2ខ្ញុំបានឃើញនិមិត្តមួយគួរឲ្យព្រឺខ្លាច គឺមនុស្សឧបាយ គេប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកអ្នកដែលធ្លាប់បំផ្លាញ ក៏បំផ្លាញកងទ័ពអេឡាម។ ចូរនាំគ្នាវាយលុកកងទ័ពមេឌីអើយ ចូរនាំគ្នាឡោមព័ទ្ធ ដ្បិតយើងនឹងធ្វើឲ្យពួកគេបាក់អំនួត។
3ហេតុនេះហើយ បានជាចង្កេះទូលបង្គំពេញការឈឺចាប់ ដូចជាការឈឺចាប់របស់ស្ត្រីដែលសំរាលកូន ខ្ញុំបានអោនចុះនូវអ្វីដែលខ្ញុំបានស្តាប់ឮ និងរំខាន់នូវអ្វីដែលខ្ញុំបានឃើញ។
4បេះដូងខ្ញុំញ័រ ខ្ញុំក៏ភ័យខ្លាចដែរ។ វេលាល្ងាច ជាពេលខ្ញុំចូលចិត្ត នាំឲ្យខ្ញុំមិនតក់ស្លុតឡើយ។
5ពួកគេកំពុងតែរៀបចំតុ និងក្រាលកម្រាលព្រំសម្រាប់បរិភោគអាហារ អ្នកដឹកនាំស្រែថា ចូរក្រោកឡើងចាក់ប្រេងលើ ខែលរបស់អ្នក។
6ដ្បិតនេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ «ចូរទៅដាក់អ្នកល្បាតម្នាក់ឲ្យចាំយាម ឲ្យគេប្រាប់ហេតុការណ៍អ្វីដែលគេឃើញ។
7ពេលគាត់ឃើញរទេះសេះចម្បាំង ដែលទឹមដោយសេះមួយគូ មានម្នាក់ជិះលើលា និងម្នាក់ជិះលើអូដ្ឋមក គេត្រូវតែប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន»។
8អ្នកយាមស្រែកថា «ព្រះអម្ចាស់អើយខ្ញុំឈរយាមនៅលើប៉មរាល់ថ្ងៃហើយខ្ញុំប្របាទ ស្ថិតនៅកន្លែងយាមនេះ អស់មួយយប់ដែរ»។
9មានកងទ័ពពលសេះ ដើរមកទាំងគូៗ។ គេស្រែកថា» ហើយស្រែកថា៖ «ក្រុងបាប៊ីឡូនដូលហើយ ក្រុងបាប៊ីឡូនដូលហើយ និងរាល់រូបព្រះដែលសង់ទាំងប៉ុន្មានបានដួលរលំដល់ដីផង»។
10ប្រជាជនរបស់ខ្ញុំអើយ ជាគ្រាប់ពូជនៅទីលានរបស់យើងអើយ អ្នកត្រូវគេបង្ក្រាបដូចស្រូវដែលគេបោកបែនឥឡូវនេះ អ្វីៗដែលព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអុីស្រាអែលឲ្យខ្ញុំដឹងនោះខ្ញុំក៏យកមកប្រាប់ដល់អ្នក។
11សេចក្ដីប្រកាសស្ដីអំពីក្រុងឌូម៉ា។ មានម្នាក់នៅស្រុកសៀរសួរខ្ញុំថា៖ «អ្នកយាមអើយ យប់ថ្មើរណាហើយ? អ្នកយាមអើយ យប់ថ្មើរណាហើយ?»
12អ្នកយាមក៏ឆ្លើយតបថា៖ «ពេលព្រឹកកំពុងតែមក ហើយយប់ក៏មកដែរ។ ប្រសិនបើអ្នករាល់គ្នាចង់សួរក៏សួរទៅ ចូរវិលមកសួរម្ដងទៀតចុះ»។
13សេចក្ដីប្រកាសនិយាយអំពីអារ៉ាប់។ នៅរហោស្ថាន បានចំណាយពេលពេញមួយយប់ ពួកអ្នកនឹងស្នាក់នៅក្នុងដងព្រៃនៅស្រុកអារ៉ាប់
14អ្នកស្រុកថេម៉ាអើយ ទៅយកទឹកទៅឲ្យពួកអ្នកដែលស្រេកទឹក យកអាហារមកទទួលពួកអ្នកភៀសខ្លួនទាំងនោះផង។
15ដ្បិតពួកគេរត់គេចពីមុខដាវ ពីធ្នូដែលដំឡើងជាស្រេច ហើយរត់ចេញពីសង្គ្រាមដ៏ធំ។
16ដ្បិតនេះជាអ្វីព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«ក្នុងរវាងមួយឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល ស្រុកកេដារនឹងបាត់បង់ភាពរុងរឿងរបស់ខ្លួនទាំងស្រុង។
17នឹងមានគ្នាតិចតួចប៉ុណ្ណោះ» ដ្បិតនេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអុីស្រាអែល។