1សូមផ្ញើរចៀមពីក្រុងសិលាតាមផ្លូវវាលរហោស្ថាន យកទៅថ្វាយព្រះមហាក្សត្រយូដា ដែលគង់នៅភ្នំស៊ីយ៉ូន។
2ដូចជាសត្វបក្សីដែលវង្វេងដូចជាសំបុកដែលខ្ចាត់ខ្ចាយ ដូចស្រីៗនៅស្រុកម៉ូអាប់កំពុងតែនៅមាត់ទន្លេអើណូន។
3«សូមជួយផ្តល់ការណែនាំឲ្យយើងខ្ញុំ សូមចាត់វិធានការជួយយើងខ្ញុំផង នៅកណ្តាលថ្ងៃនេះ សូមធ្វើជាម្លប់ដល់យើងខ្ញុំដូចនៅពេលយប់ដែរ សូមបិតបាំងពួកយើងដែលរត់គេចខ្លួនផង ហើយកុំឲ្យក្បត់ពួកអ្នកដែលរត់ភៀសខ្លួនឡើយ។
4សូមអនុញ្ញាតឲ្យជនភៀសខ្លួនសាសន៍ម៉ូអាប់ អាស្រ័យនៅជាមួយអ្នកផង សូមគ្របបាំងគេឲ្យរួចពីអ្នកបំផ្លាញផងដែរ» ដ្បិតទាល់តែពួកជិៈជាន់បញ្ចប់ ហើយពួកគួរភ័យខ្លាចបានវិនាសពីទឹកដីផង។
5មានបល្ល័ង្កមួយតាំងឡើង ដោយសេចក្ដីសប្បុរស ហើយស្តេចមួយអង្គក្នុងពូជពង្សរបស់ដាវីឌ នឹងគង់លើបល្ល័ង្កនោះ។ ស្តេចនឹងវិនិឆ្ច័យដោយស្វែងរកសេចក្តីយុត្តិធម៌ ហើយធ្វើនូវសេចក្តីសុចរិតផង។
6យើងបានឮគេនិយាយថាពួកម៉ូអាប់ មានអំនួត ពួកគេមានចិត្តព្រហើន វាយឫកខ្ពស់ ហើយអួតបំប៉ោង ហើយពេញដោយកំហឹង។
7ដូច្នេះ ជនជាតិម៉ូអាប់បែរជា សោកសង្រេង! គ្រប់យ៉ាងបានបំផ្លាញ ពួកគេយំសោកស្ដាយអាហារដែលគេធ្លាប់បរិភោគនៅគារ ហារ៉ាសែត។
8ដ្បិតចម្ការនៃក្រុងហែសបូន ត្រូវបានខូចខាតអស់ ហើយចម្ការទំពាំងបាយជូរនៅស៊ីបម៉ាក៏ដូចគ្នា។ ពួកមេដឹកនាំនៃប្រជាជាតិនានា បានជាន់ឈ្លីកាច់បំបាក់ខ្នែងល្អបំផុត ធ្លាប់លាតសន្ធឹង រហូតដល់យ៉ាស៊ើរ និងវាររហូតដល់វាលរហោស្ថាន។ ព្រមទាំងបែកមែកកាត់ឆ្លងសមុទ្រផងដែរ។
9ប្រាកដណាស់ខ្ញុំនឹងយំរួមជាមួយអ្នកយ៉ាស៊ើរស្រណោះចម្ការទំពាំងបាយជូរនៅស៊ីបម៉ា។ យើងបង្ហូរទឹកស្រោចស្រពហេសបូន និងអេឡាលេ ដោយទឹកភ្នែកយើង។ ដ្បិតចម្ការអ្នកឲ្យផលនៅរដូវក្តៅនិងច្រូតកាត់ផង យើងបានបញ្ចាប់ដោយសម្លេងនៃអំណរ។
10ក្តីអំណរនិងសេចក្ដីរីករាយត្រូវបានយកផ្លែពីចម្ការអ្នក ហើយនៅទីនោះក៏មិនមានស្រែកច្រៀង ឬអំណរនៅក្នុងចម្ការទំពាំងបាយជូរដែរ។ គ្មានអ្នកណាជាន់បញ្ចេញទឹកទំពាំងបាយជូរនៅក្នុងធុងដែរ យើងបានបញ្ឈប់សូរសម្រែក នៃការធ្វើទំពាំងបាយជូរហើយ។
11ដូច្នេះហើយ ដួងចិត្តយើងនឹងបញ្ចេញសូរទំនួញ ដូចសំឡេងពិណ ព្រោះយើងអាណិតស្រុកម៉ូអាប់និងក្រុងគារ ហារ៉ាសែត។
12កាលណាម៉ូអាប់ឡើងទៅឯទីខ្ពស់ ហើយនឿយហត់ដោយការចូលទៅអធិស្ឋានក្នុងទីបរិសុទ្ធ នោះការអធិស្ឋានគ្មានបានផលអ្វីសោះ។
13នេះជាព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទាក់ទងនឹងជនជាតិម៉ូអាប់កាលពីលើកមុន។
14ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ក្នុងរយៈពេលបីឆ្នាំទៀតភាពថ្កុំថ្កើងរបស់ម៉ូអាប់នឹងរលាយសូន្យ ព្រមទាំងប្រជាជនកុះកររបស់គេផង អ្នកដែលនៅសល់ មានតិចតួចណាស់ ហើយខ្សោយផង»។