ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសាយ 12

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅថ្ងៃនោះអ្នកនឹងពោលថា «ព្រះអម្ចាស់អើយ! ខ្ញុំអរព្រះគុណព្រះអង្គ។ ទោះបីព្រះអង្គព្រះពិរោធនិងទូលបង្គំ សេចក្ដី​ក្រោធ​នោះ​បាន​បែរ​ចេញ​ទៅ ​ហើយព្រះ‌អង្គ​បាន​កម្សាន្ត​ចិត្ត​ទូល‌បង្គំ​វិញ។
2មើល៍! ព្រះ‌ជាម្ចាស់ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ ដែលខ្ញុំ​នឹង​ទុក​ចិត្តដោយមិន​ខ្លាច​ឡើយ ដ្បិត​​ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់ខ្ញុំ ​នឹងជា​ចម្រៀងខ្ញុំច្រៀង។ ​ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ»។
3ដោយសេចក្តីអំណរអ្នកនឹងដងទឹកចេញពីអណ្តូងនៃសេចក្តីសង្គ្រោះ។
4នៅថ្ងៃនោះ អ្នកនឹងពោលថា «អរព្រះគុណដល់ព្រះអម្ចាស់ ហើយអំពាវនាវរកព្រះនាមព្រះអង្គ នឹងប្រកាសអំពីកិច្ចការរបស់ព្រះអង្គ នៅក្នុងចំណោមប្រជាជនប្រកាសថា ព្រះនាមរបស់ព្រះអង្គត្រូវលើកតម្កើន។
5ចូរច្រៀងថ្វាយព្រះអម្ចាស់ ដ្បិតព្រះអង្គបានសំដែងសិរីរុងរឿង សូមឲ្យផែនដីបានដឹងរឿងនេះ។
6ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ជ័យ‌ឃោស​ដោយ​អំណរ អ្នក​ក្រុង​ស៊ីយ៉ូន​អើយ! ដ្បិត​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អុីស្រា‌អែល ដែល​គង់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ព្រះអង្គអស្ចារ្យណាស់»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។